Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​​ប្រទះឃើញសាកសព​បុរស​ម្នាក់​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១ និង​១១២ ស្ថិតក្នុង​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត ព្រះសីហនុ​។ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់សីលា បានឲ្យដឹងថា សាកសព មាន​អាយុ​ប្រហែល​៤១​ឆ្នាំ កំពស់ ១ ,៥៥​ម សម្បុរ​សណ្តែកបាយ ពាក់អាវ​យឺត​ដៃខ្លី​ពណ៌​ស អត់​ស្លៀកខោ ដែល​តាម​ការសន្និដ្ឋាន​ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​ពេទ្យ​ស្រុក​កំពង់សីលា អះអាង​ជា​បណ្តោះអាសន្ន​ថា សាកសព​អាច​នឹង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ពិនិត្យឃើញ​មាន​បាក់​ឆ្អឹងជំនី​ខាងស្តាំ និង​មាន​ដាន​ស្នាម​កង់​ឡាន​នៅនឹងកន្លែង​ក្បែរ​សាកសព​ផងដែរ​។

បច្ចុប្បន្ន​សាកសព​ត្រូវបាន សមត្ថកិច្ច​កំពុង​ចាត់ចែង​ឲ្យ​យក​សព ទៅ​កប់​ទុកជា​បណ្តោះអាសន្ន នៅ​វត្ត​ព្រៃ​ប្រសិទ្ធ​ក្បែរ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​៕ ដោយ​៖ ដែន សីមា​

spot_img
×