Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែ​ចត​ឡាន​លើផ្លូវ​ខ្លាំងពេក អភិបាលក្រុង​ម្នាក់​យក​រថពាសដែក បើក​កិន​កម្ទេចចោល​តែម្តង​ (វីដេអូ)

spot_img

​ការ​ល្មើសច្បាប់​ចរាចរណ៍​កើតមានឡើង​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ហើយ​អ្វី​ដែល​ប៉ូលីស​ ​ចរាចរណ៍​តែងតែ​ជួបប្រទះ​ញឹកញាប់​នោះ​គឺ អ្នកបើកបរ​បាន​ធ្វើកា​រ​ចត​រថយន្ត​ពួកគេ​នៅលើ​ដងផ្លូវ​ ​សាធារណៈ ដែល​បណ្តាល​ឲ្យមាន​ការកក​ស្ទះ​ចរាច​រណ៍​។​

​ប្រទេស​ជាច្រើន​បាន​ចេញ​ច្បាប់​ចរាចរណ៍​យ៉ាង​តឹងរឹង​ដើម្បី​លុបបំបាត់​ការមិន​គោរព​ច្បាប់​ឲ្យបាន​ច្រើន​បំផុត ហើយ​អ្នក​ល្មើស​អាច​ប្រឈម​នឹង​ការជាប់គុក​ទៀតផង​។

​ចំណែក​អភិបាលក្រុង​ម្នាក់នេះ ប្រើប្រាស់​វិធានការ​ក្តៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ការចត​ឡាន​ខុសច្បាប់​ ​នៅ​ផ្លូវ​សាធារណៈ ដោយ​កម្ទេច​ឡាន​ដែល​ល្មើស​នោះ​ចោល​តែ​ម្តង​។​

​បើ​តាម​វីដេអូ លោក Arturas Zuokas ជាភិ​បាល​ក្រុង Vilnius រដ្ឋធានី​របស់​ប្រទេស​លី​ស្វេ​ញ៉ា (Lithuania) បាន​ប្រើប្រាស​រថពាសដែក ដើម្បី​បើក​កិនកម្ទេច​រថយន្ត​ល្មើសច្បាប់ ដែល​ចត​ខុសច្បាប់​ ​នៅលើ​ផ្លូវ​សាធារណៈ មិន​ថា​រថយន្ត​នោះ​មាន​តម្លៃ​ថ្លៃ​យ៉ាងណាក៏ ដោយ។​

​វិធានការ​ក្តៅ​នេះ ជាការ​ផ្ញើ​សារ​ព្រមាន​ទៅ​ប្រជាជន​ទាំងឡាយ​ដែល​មាន​បំណង​ចត​ឡាន​ខុសច្បាប់​ ​នៅលើ​ផ្លូវ​សាធារណៈ​។ បើ​តាម​វីដេអូ​ដដែល តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី Vilnius មាន​សណ្តាប់ធ្នាប់​ល្អ​ ​មិន​មាន​ការចត​ឡាន​ផ្តេសផ្តាស ឥត​សណ្តាប់ធ្នាប់​នោះឡើយ​។​

​ចង់ដឹង វិធា​ក​ការ​ក្តៅ​របស់​លោក​អភិបាលក្រុង​យ៉ាងណា​សើ​ម មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​ ៖

សុភ័ក្ត្រ

spot_img
×