Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​ចំណាយលុយ​ប្រាក់​ខែ​​ទាំង​​ខ្ទាស់ៗ​ឲ្យ តែ​បែរជា​នារី​រូប​ស្រស់​វ័យក្មេង​​​មិន​ស្មោះ ចុងក្រោយ បុរស​មិន​ចូលចិត្ត​ចែកគ្នា «​ស៊ី​» ទិញ​កាំភ្លើង​បាញ់សម្លាប់​តែម្តង​

spot_img

​ស្ត្រី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​ត្រូវ​បានដឹង​ជា​មេ​ម៉ា​កូន​២ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រថយន្ត​របស់​នា​ង​គួរ​ឲ្យ​អាសូរ ពី​សំណាក់​ម្នាក់​ក្នុងចំណោម​មិត្ត​ប្រុស​ជាច្រើន​នាក់​របស់​នាង បន្ទាប់ពី​បុរស​ជា​ជនដៃដល់​រូបនោះ បាន​រកឃើញថា នាង​ពិតជា «​មនុស្ស​ដែល​គិតតែ​ពី​លុយ​» និង​កំពុងមាន​ស្នេហា​ជាមួយ​បុរសៗ​ជាច្រើន​នាក់​ផ្សេងទៀត ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ប្រទេស​ថៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ។​

​យោងតាម The Sun ស្ត្រី​ម្នាក់​ឈ្មោះ Naphatorn Kanokasemsophon អាយុ ២៣ ឆ្នាំ បាន​កំពុង​រស់នៅក្នុង​ជីវិត​ដ៏​ឡូយឆាយ នៅក្នុង​ទីក្រុង Pattaya ដោយ​ប្រើប្រាស់​លុយ​ពី​បណ្តា «​មិត្ត​ប្រុស​» ជាច្រើន​នាក់​របស់​នាង ។ ស្រី​ស្អាត​រូបនេះ​ក៏ត្រូវ​បានដឹងថា មាន​មិត្ត​ប្រុស​ម្នាក់​ក្នុងចំណោម​នោះ គឺជា​ជនជាតិ​ហុ​ឡង់ ដែល​បានផ្តល់​លុយកាក់​ឲ្យ​នាង ៧០០ ផោន (៩០០ ដុល្លារ​) ជា​រៀងរាល់ខែ ។​

​គេ​ក៏​ពុំ​ដឹង​ពី​ចំនួន​លុយ​ដែល​នាង​ទទួលបាន​ប្រុស​ស្នេហ៍​ទាំងអស់​របស់​នាង​នោះទេ ប៉ុន្តែ ជាក់ស្តែង វា​គ្រប់គ្រាន់​សម្រាប់​នាង​កែកុន​ដើមទ្រូង​, វះកាត់​កែ​សម្ផស្ស​, សម្លៀកបំពាក់​លេង​ម៉ូដ​ថ្លៃៗ និង​សូម្បី​រថយន្ត​ដ៏​ទំនើប​១​គ្រឿង ដែល​នាង​ត្រូវបាន​សម្លាប់​នៅក្នុង​នោះ​ផងដែរ ។​

​ទោះយ៉ាងណា ម្នាក់​ក្នុងចំណោម​មិត្ត​ប្រុស​ទាំងអស់​របស់​នាង​ឈ្មោះ Wallop Huayhongthong បានចាប់ផ្តើម​មានការ​សង្ស័យ​ទៅលើ​នាង ។ តាម​ប្រភព​ឲ្យ​ដឹង អ្នក​ទាំង​ពីរបាន​កំពុងមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​រយៈពេល​ជា​១​ឆ្នាំ ហើយ​នាង​បន្ត​ច្រានចោល​សំណើរ​សុំ​រៀប​របស់​បុរស​នេះ ។​

​ហេតុដូច្នេះ បុរស​នេះ​ក៏បាន​ចាប់ផ្តើម​តាម​ឈ្លប​មើល​នាង និង​ក៏​កើតជា​រឿង​ប្រច័ណ្ឌ​យ៉ាងខ្លាំង​ក្លា នៅពេល​បុរស​នេះ​បានដឹងថា ប្រាក់ខែ​របស់គាត់​គ្មាន​ការ​អ្វី​សោះ ប្រៀប​ទៅនឹង​លុយ Naphaatorn ទទួល​បានជា​រៀងរាល់ខែ ។ ហើយ​ណាមួយ​ទៀត គាត់​ក៏​ពុំ​ចូល​គំនិត​ចែករំលែក​ដៃគូ​របស់ខ្លួន​ជាមួយ​ប្រុស​ជាច្រើន​នោះទេ ។​

​រឿងនេះ បានធ្វើ​ឲ្យ Wallop ឈានទៅ​ទិញ​កាំភ្លើង​ពី​ទីផ្សារងងឹត និង​ស្នើសុំ​នាង​ជួប ។ ផ្អែក​តាម​សារ​នៅក្នុង​ទូរស័ព្ទ​របស់ Naphatorn បុរស​រូបនេះ​បាន​យល់ព្រម​ឈប់​ទាក់ទង​នាង ប្រសិនជា​នាង​បង្ហាញខ្លួន​វេលា​ម៉ោង ៣ ព្រឹក​ថ្ងៃ​ច័ន្ទ ។​

​ទោះយ៉ាងណា ដោយសារតែ​ចរចា​គ្នា​មិនល្អ ហើយ​បន្ទាប់​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​មួយ Wallop ក៏បាន​ដក​កាំភ្លើង​បាញ់​នាង​នៅត្រង់​ក្បាល​ចំនួន​៦​គ្រាប់ នៅ​ចំណុច​ភ្លើងស្តុប ។ នាង​បាន​ស្លាប់​នៅក្នុង​រថយន្ត Honda City របស់​នាង ។​

​ក្រោយមក គេ​បាន​រាយការណ៍​ថា ជនសង្ស័យ​បាន​ចូលខ្លួន​ឲ្យ​ប៉ូលីស និង​បាន​ប្រាប់​ពួកគេ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា បំណង​របស់គាត់​ក្នុង​ការបាញ់​កាំភ្លើងខ្លី​ផលិត​ដោយ​ចិន​នេះ គឺ​គ្រាន់តែ​ដើម្បី​ទម្លុះ​កញ្ចក់​រថយន្ត​ប៉ុណ្ណោះ ។ ហើយ​គាត់​ក៏បាន​អះអាងថា គាត់​មិន​បានដឹង​នាង​នៅក្នុង​រថយន្ត​នោះដែរ ៕ ឧ​ត្ត​ម (Worldofbuzz)

spot_img
×