Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​៣​នាក់​បង​ប្អូន ត្រូវ​រន្ទះ​បាញ់ សន្លប់​នៅ​ក្រោម​ផ្ទះ

spot_img

ក្មេងចំនួន៣នាក់បងប្អូន ក្នុងនោះស្រីម្នាក់ ដែលនៅក្រោមផ្ទះរបស់ខ្លួន ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅវេលាម៉ោង១៦និង​៣០​នាទី ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យសន្លប់បាត់ស្មារតី។ ហេតុការណ៍កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិត​ក្នុង​ភូមិព្រៃឆ្ការ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

ក្មេងរងគ្រោះទាំង៣នាក់ មានឈ្មោះ ណន នី ភេទប្រុស អាយុ១១ឆ្នាំ , ណន ណុន ភេទប្រុស អាយុ៦ឆ្នាំ និង ឈ្មោះណន ស្រីដាវ ភេទ​ស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើត ។ ចំណែកឈ្មោះ ណុន ណន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព​ឃុំពង្រលើ តែបច្ចុប្បន្នបានដឹងខ្លួន និងបានធូរស្បើយពីជំងឺ និងបានត្រឡប់មកផ្ទះវិញហើយ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×