Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យា​ទំនើប​ឥទ្ធិពល​ទៅលើ គ្រប់​វិស័យ​សូម្បី​តែ​របរ​…​ស្មូម​!

spot_img

​ដោយ​ចេះ​អភិវឌ្ឍ​ប្រើប្រាស់​បច្ចេកវិទ្យា​ជឿនលឿន ស្មូម​សម័យ​បច្ចេកវិទ្យា អាច​រកបាន​ចំណូល​ដល់​ទៅ ៤៥០០​យាន់ (​ជាង ១០០USD) ក្នុង ១​សប្តាហ៍ ដោយ​ពុំ​ចាំបាច់​ប៉ះពាល់​ដល់​លុយ​ដ៏​… កខ្វក់​ទៀតឡើយ ។​

​ពាណិជ្ជកម្ម​អេឡិចត្រូនិច និង QR code នៅ​ចិន​បាន​ធ្វើឲ្យ​សង្គម​ប្រែប្រួល សូម្បី​តែ​… សង្គម​ស្មូម​ក៏ដោយ ។​

​ឥណ្ឌា​ជា​ប្រទេស​មួយ​នាំមុខ​ពី​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ជាមួយ​និន្នាការ “​កម្ចាត់​សាច់ប្រាក់​” ចេញ តាំង​ពី​ប៉ុន្មាន​ឆ្នាំកន្លងមក ។ ប៉ុន្តែ​សមិទ្ធផល​របស់​ឥណ្ឌា​ពុំទាន់​អាច​ប្រៀបផ្ទឹម​នឹង​កម្រិត​នៃ​ការអភិវឌ្ឍន៍ “​ខ្លាំងក្លា​” ដូច​ការ​ទូរ​ទាត់​អេឡិចត្រូនិច​នៅ​ចិន​ឡើយ ។​

​កាសែត Business Today ឲ្យដឹងថា សូម្បី​តែ​របរ​ស្មូម​នៅ​ប្រទេស​ចិន ក៏​កំពុង​ប្តូរ​ទម្លាប់ និង​របៀប “​រកស៊ី​” របស់​ខ្លួន​ស្រប​នឹង​ចលនា​ប្រែប្រួល​ទូទៅ​របស់​សង្គម ។​

​ក្រុម “​ស្មូម​បច្ចេកវិទ្យា​” ទាំងនេះ ច្រើន​ប្រទះឃើញ​នៅ​តាម​ទីតាំង​សម្បូរ​មនុស្ស​ជា​អាទិ៍ ស្ថានីយ​រថភ្លើង ព្រលានយន្តហោះ រមណីយដ្ឋាន​ទេសចរណ៍​។​ល​។ ហើយ​ពួកគេ​ប្រើ​ស្លាក​សញ្ញា​មួយ​បោះពុម្ព QR code ជំនួស​ឲ្យ​ផ្តិល ចាន “​ដើម្បី​សម្គាល់​និង​ដាក់​លុយ​” បំណង​បង្កើត​ចំណូល​លុយ​ពី​អ្នកដំណើរ ព្រោះថា ពលរដ្ឋ​ចិន​ស្ទើរ​ទាំងអស់​ពេលនេះ​បាន​ប្តូរ​ទៅកាន់​របៀប​ទូទាត់​អន​ឡាញ ហើយ​លែង​ចង់​ទម្លាប់​យកលុយ​តាម​ខ្លួន​ហើយ ។​

​ដើម្បី​ឲ្យ​លុយដ​ល់​ស្មូម​ទាំងនេះ “​សម្បុរ​ស​ជន​គ្រាន់​តែ​បើក​កាមេរ៉ា​លើ Smart Phone ដើម្បី​ស្កែន QR code រួច​ចុច​ទឹកប្រាក់​ដែល​ខ្លួន​ចង់​ឲ្យ​ជា​ការស្រេច ។ លុយ​អេឡិចត្រូនិ​ចរបស់​ពួកគេ​នឹង​ត្រូវ​បាន​ផ្ទេរ​តាម​រយៈ Alipay របស់ Alibaba ឬ Wechat Wallet របស់ Tencent ។ ដូច្នេះ​ពិត​ណាស់​ដែល “​ស្មូម​បច្ចេកវិទ្យា​” ក៏​ត្រូវ​មាន​គណនី​អេឡិចត្រូនិច្ច​របស់ខ្លួ​ន ហើយ​និង Smart Phone ផង​ដែរ​ទើប​ទទួលបាន​លុយ​នោះ ។​

ទិដ្ឋភាព​ក្លាយ​ជា​ធម្មតា​នៃ “​ស្មូម​បច្ចេកវិទ្យា​” នៅ​ចិន ។​

​តាម​កាសែត China Channel ក្រុម “​ស្មូម​បច្ចេកវិទ្យា​” នៅ​អាច​រក​ចំណូល​បន្ថែម​ពីលើ​នោះ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ជំនួញ​ក្នុង​តំបន់ ។ ជាក់ស្តែង​គេ​អាច​ឲ្យ​ពី ០,៧-១,៥ យាន់ សម្រាប់ QR code ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ប្រើប្រាស់ ក្រោយមក​បញ្ជូន​សារ​ពាណិជ្ជកម្ម​ទៅ​កាន់​អាសយដ្ឋាន​ទាំងនោះ តាមរយៈ Wechat ។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ស្មូម​ទាំងនោះ​អាច​រកបាន​ប្រាក់​ដល់​ទៅ ៤៥០០​យាន់ ក្នុង​១​សប្តាហ៍ “​ប្រមាណ​ជាង ៦០០ USD” ប្រហាក់ប្រហែល និង​ចំណូល​ជា​មធ្យម​របស់​កម្មករ​ម្នាក់​នៅ​ចិន ទោះបី​ពួកគេ​ពុំ​ចំណាយ​កម្លាំង​ច្រើន​ប៉ុន្មាន​ឡើយ ៕ ចន្ទ្រា​

spot_img
×