Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ទម្លាប់​ខាំង​ក្រចកដៃ​ដ៏​អាក្រក់ ដែល​ងាយ​ឲ្យ​ស្បែក​ឆ្លង​មេរោគ លទ្ធផល មហារីក​ពេញទំហឹង ពេទ្យ​ជួយ​អត់​បាន​!!

spot_img

The Sun បាន​រាយការណ៍​ថា និស្សិត​ស្រី​ម្នាក់ បង្ខំចិត្ត​​ត្រូវ​កាត់​មេដៃ​របស់​នាង​ចោល បន្ទាប់ពី​វា​បាន​កើតជា​ជំងឺមហារីក​ដ៏​កម្រ​មួយ​ប្រភេទ ដែល​ត្រូវបាន​ជឿថា​ពាក់ព័ន្ធ​ទៅនឹង​ការ​ខាំ​ក្រចក​របស់​នាង ។​

​ជាក់ស្តែង នាង Courtney Whithorn មកពី The Gold Coast (អូស្រ្តាលី) បានចាប់ផ្តើម​មាន​ទម្លាប់​ខាំ​ក្រចក​របស់​នាង នៅពេល​នាង​ត្រូវបាន​គេ​សម្លុត​បំភ័យ​នៅ​សាលារៀន ក្នុង​អាយុ ១៦ ឆ្នាំ ។ ជា​អកុសល ទម្លាប់​ខាំ​ក្រចក​របស់​នាង បាន​វិ​វត្ត​កាន់តែ​អាក្រក់ ហើយ​នៅក្នុង​ឆ្នាំ​២០១៤ នាង​សូម្បី​ខាំ​បំបែក​មេដៃ​ទាំងមូល ហើយ​វា​ពុំ​លូតលាស់​ល្អប្រសើរ​វិញ​នោះទេ ។​

​បន្ទាប់ពីនោះ នាង​ព្យាយាម​លាក់បាំង​រឿងនេះ​មិន​ឲ្យ​នរណា​ដឹង​នោះទេ អស់​រយៈពេល ៤ ឆ្នាំ ប៉ុន្តែ នៅពេល​វា​ចាប់ផ្តើម​ប្រែជា​ឡើង​ខ្មៅ ចុងក្រោយ នាង​ក៏បាន​បង្ហាញ​វា​ឲ្យ​ឪពុកម្តាយ​របស់​នាង​ដឹង ។ នាង​សូម្បី​បន្សល់ទុក​ស្បែក​របស់​នាង​នៅ​ខាងក្រោម​ក្រចក​របើក ។​

​នាង​និយាយថា​៖ «​ខ្ញុំ​តែង​លាក់បាំង​វា​នៅក្នុង​ប្រអប់ដៃ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ឃើញ​វា សូម្បីតែ​ឪពុកម្តាយ​របស់ខ្ញុំ​» ។​

«​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ស្បែក​របស់ខ្ញុំ​បានចាប់ផ្តើម​ប្រែជា​ខ្មៅ ដូច្នេះ ខ្ញុំ​បានបង្ហាញ​ពួកវា​ជា​លើកដំបូង​នៅក្នុង​ឆ្នាំនេះ (២០១៨) ។ ខ្ញុំ​សូម្បី​ពុំ​អាច​ពន្យល់​ពី​អារម្មណ៍​ខ្លួនឯង​យ៉ាងម៉េច​ទេ ។ ខ្ញុំ​តែងមាន​ក្រចក​ក្លែងក្លាយ ដើម្បី​បិតបាំង​វា ព្រោះ​វា​ឡើង​ខ្មៅ​ខ្លាំងពេក ។ វា​ដូចជា​ក្រដាស នៅពេលណា​ដែល​វា​លូតលាស់​» ។​

​នៅ​ខែកក្កដា ឆ្នាំ ២០១៨, Courtney ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា​មាន​ជំងឺមហារីក​ស្បែក​ប្រភេទ Melanoma ដែល​អាច​ត្រូវបាន​បង្កឡើង​ដោយ​របួស​ធ្ងន់ធ្ងរ នៅពេលដែល​នាង​បំបែក​ក្រចកដៃ​ទាំងមូល​របស់​នាង ។​

​ចាប់តាំងពី​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​, Courtney បានទទួល​ការវះកាត់​ចំនួន ៤ លើក ក្នុង​ក្តី​សង្ឃឹមថា​អាច​សង្គ្រោះ​មេដៃ​របស់​នាង​វិញ ប៉ុន្តែ នាង​ត្រូវបាន​បង្ខំ​កាត់​វា​ចោល​កាលពី​សប្តាហ៍​មុន ព្រោះ​នៅតែមាន​កោសិកា​មហារីក​នៅក្នុង​ស្បែក​របស់​នាង ៕ ចន្ទី (worldofbuzz)​

spot_img
×