Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​មានគភ៌​ត្រូវ​រន្ទះបាញ់ ពេល​កូន​កើត​មក​ស្រាប់តែ​សក់​… បះ​ច្រូង​! (មានវីដេអូ)

spot_img

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ នាង​តូច Kimberly Gordon បាន​កើត​មក​ក្រោយ​ពេល​ម្តាយ​របស់​វា​ត្រូវ​រន្ទះបាញ់​ចំ ពេល​កំពុង​ឈរ​ក្រោម​ដើមឈើ​ធំ​មួយ ខណៈពេល​ភ្លៀង​កំពុង​ធ្លាក់​នៅ Albuquergue , New Mexico អាមេរិក ។​

​រន្ទះ​បាន​បាញ់​លើ​លោក Ian Gordon ជា​ឪពុក​របស់​ក្មេងស្រី Kimberly រួច​ក៏​ជ្រិះ​ប៉ះ​នឹង​នាង Kendra Villanueva ជា​ម្តាយ​កំពុង​ពរ​ពោះ ធ្វើឲ្យ​អ្នក​ទាំង​២ ខ្ទាត​ចេញ​ឆ្ងាយ​រង​ឥទ្ធិពល​យ៉ាងដំណំ ។​

​សំណាង​ណាស់​ដែល​ពួកគេ​ទាំង ២ នៅ​មាន​ជីវិត ហើយ​អ្នកស្រី Kendra បាន​សម្រាលកូន​មួយសន្ទុះ​ក្រោយមក​នៅ​មន្ទីរពេទ្យ ។​

​ចម្លែក​ណាស់​! ពេល​កើត​ចេញពី​ផ្ទៃ​ភ្លាម​សក់​របស់​ក្មេងស្រី​នេះ​បះ​ត្រង់​ឡើងលើ​ច្រូង ហាក់​មាន​បន្ទុកអគ្គិសនី ។​

​ក្រុម​អ្នកជំនាញការ​សុខាភិបាល​បារម្ភ​ថា នាង​តូច Kimberly អ​ចរង​ផលប៉ះពាល់​លើ​សរសៃប្រសាទ​ធ្វើឲ្យ​ការលូតលាស់​របស់​នាង​មាន​បញ្ហា​ជា​អាទិ៍ ៖ មិន​អាច​អង្គុយ លូន ឈរ បរិភោគ និយាយស្តី​បាន​ដូច​ក្មេង​ដទៃ ។​

​ប៉ុន្តែ​សំណាង​ម្តងទៀត​ហើយ ដែល​ក្មេង​ស្រី​នេះ​ពុំ​មាន​រោគសញ្ញា​ដូច​ការប៉ាន់ស្មាន​របស់​អ្នកជំនាញការ​ឡើយ ។ ប្រតិកម្ម​បណ្តាលមកពី​រន្ទះ​តែ​១​គត់ បន្សល់​ទុក​គឺ​… សក់​ប៉ះ​ច្រូង​ឡើងលើ ពី​ពេល​កើត​រហូតដល់​ពេល​នេះ ។ ដូច្នេះ​ឯង​គេ​ហៅ​នាង​ថា Kimberly Flash Gordon ។​

​ក្រោយពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​រឿង​នេះ​ឡើង គេ​ទាំងឡាយ​ជឿថា នាង​តូច​នឹង​មាន​លក្ខណៈ​ពិសេស​អ្វីមួយ ព្រោះ​នាង​ចាប់កំណើត​ក្នុង​ហេតុការណ៍​ដ៏​អស្ចារ្យ ហើយ​បន្សល់​ទុក​សម្លាក “​ស​ក់បះ​ច្រូង​” ទុក​ចំណាំ ៕ ចន្ទ្រា​

spot_img
×