Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ប្រយ័ត្នប្រយែង​ខ្លួន ព្រោះ​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​បាន​ប្រសើរ ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា គួរ​កំណត់​ច្បាស់លាស់​មនោសញ្ចេតនារ​បស់​ខ្លួន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ត្រូវ​តឹងរ៉ឹង​ហួស គយរ​បង្កើត​បរិយាកាស​ធូរស្រាល ។ លុយកាក់ កើត​ខ្ទង់ចំនាយ​ច្រើន​ក្រៅ​ផែនការ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មានឱកាស​បង្កើន​ចំណូល​ថែម ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ម្ចាស់ការ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ អ្វីៗ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ បញ្ចៀស​បន្សល់​ទុក​រូប​ភាពអាក្រក់ ក្នុង​ក្រសែភ្នែក​ថ្នាក់លើ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​វិនិយោគ​វិស័យ​អចលនទ្រព្យ ។ លុយកាក់​រីកចម្រើន ចំណូល​នឹងនរ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​ដ៏​ជោគជ័យ​សម្រាប់​ការចរចា​សហការ​ជំនួញ ។ លុយកាក់ ប្រសិន​បោះទុន​វិនិយោគ នឹង​ទទួលបាន​លទ្ធផល​ល្អ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមែ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរ​ដោយ​រលូន ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបង្កើត​ផែនការ​ច្បាស់លាស់​ក្នុង​ការងារ កុំ​ធ្វើ​ដោយ​លំៗ ។ លុយកាក់ ស្ថិរភាព តែ​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ការប្រែប្រួល​ច្រើន​ស្មាន​មិន​ដល់ ៕

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​ខ្វល់​នឹង​សម្តី​រិះគន់​របស់​អ្នកដទៃ ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះ​ជជែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន មាន​ឱកាស​បាន​ឡើង​តំណែង ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា កើត​ការខ្វែងគំនិត​គ្នា​ជា​ញឹកញាប់ ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​ច្រើន ។ លុយកាក់ ចំណូល​កើន​ថែម ។ មនោសញ្ចេតនា កក់ក្តៅ ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការសារភាព​ស្នេហ៍ ៕

spot_img
×