Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​រោងចក្រ​មួយ​នៅ​ចិន ស្លាប់ និង​របួស​ជាច្រើន​នាក់​

spot_img

មាន​ហេតុការណ៍​ផ្ទុះ​នៅក្នុង​រោងចក្រ​មួយ​ស្ថិតក្នុង​ប្រទេស​ចិន បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ចំនួន ២​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ហើយ​ការផ្ទុះ​បណ្តាល​ឲ្យ​សំណង់​អាគារ​នៅក្បែរនោះ​ជាច្រើន​ខ្នង​បាន​បាក​រលំ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារ​ព៌​ត​មាន​ចិន Xinhua​។​

​ការផ្ទុះ​ដ៍​កក្រើក​បានកើត​ឡើង​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃអាទិត្យ (​ម៉ោង​ក្នុងប្រទេស​ចិន​) ទីក្រុង​កំពុងផែ នី​ង​ប៉ (Ningbo) ស្ថិតក្នុង​ខេត្ត ជឺ​ជាំ​ង (Zhejiang) ភាគ​ខាងលិច​ប្រទេស​ចិន​។​

​មនុស្ស​ចំនួន ១៦​នាក់​បាន​រងរបួស​ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គ្មាន​នរណាម្នាក់​រស់នៅ​ក្បែរ​តំបន់​ផ្ទុះ​នោះទេ ប៉ុន្តែ​អ្នកប្រមូល​សំរាប់​ប្រហែលជា​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​នោះ​ក្នុងពេល​មាន​ហេតុការណ៍​ផ្ទុះ​។​

​មូលហេតុ​នៃ​ការផ្ទុះ​មិនទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ ខណៈដែល​ការស៊ើបអង្កេត​កំពុង​ចាប់ផ្តើម​ដោយ​អាជ្ញាធរ​ប្រចាំ​តំបន់​៕ សុភ័ក្ត្រ​

spot_img
×