Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវម៉ែន សំអន ដឹកនាំក្រុមការងារបន្តចុះថ្លែងអំណរគុណដល់ក្រុមយុវជន នៅស្រុកស្វាយជ្រំក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

spot_img

(ស្វាយរៀង) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារបន្តចុះថ្លែងអំណរគុណដល់់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រំខេត្តស្វាយរៀង ដែលបានខិតខំបន្តការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារហូតឈានទៅទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ទាំ១២៥អសនៈនិយាយដោយឡែកខេត្តស្វាយរៀងគឺគណបក្សប្រជាជនកម្ពុជាទទួលបាន​៥​អសនៈ​លើ៥អសនៈនៃរដ្ឋសភាជាតិ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់ក្រុមការងារយុវជនទូទាំងស្រុកស្វាយជ្រំំផងដែរ។និងបានកោតសរសើរ និងថ្លែងអំណរគុណ ដល់ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបានយ៉ាងល្អក្នុងមូលដ្ឋាន​ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវក៏បានលើកឡើងអំពីគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់សម្តចតេហ៊ុនសែនក្នុងបេសកម្មជូនជាតិមាតុភូមិដែលបានប្រែក្លាយប្រទេសពីបាតដៃទទេរអោយមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសបាននាំមកសុខសន្តិភាពដ៏ត្រចះត្រចង់ជូនប្រទេសជាតិបានបង្រួបបង្រួមជាតិតែមួយ ខ្មែរតែមួយ។លោកជំទាវបានបញ្ជាក់ថានៅអណ្ណត្តិទី៦នេះរាជរដ្ឋាភិបាលនិងបន្តកការងារអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតនិងបង្កើតរោងចក្រសហគ្រាសជាច្រើនទៀតនៅខេត្តស្វាយរៀងដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយភាពក្រីក្របង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។

លោកជំទាវបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ៈដោយសារប្រជាពលរដ្ឋនៅតែជឿជាក់នៅការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេហ៊ុនសែនបាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះដ៏ច្រើនលើសលប់និងសូមសំណូមពរឲ្យកម្លាំងទាំងអស់រួមនិងក្រុុមយុវជនយើងត្រូវបន្តការយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕ វ៉ៃកូ

spot_img
×