Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ហើយ​នៅ​ប្រទេស​ស្វី​ស​

spot_img

​ភ្នំពេញ ​៖ ទេវតា​កុមារ​កម្ពុជា​គឺជា​ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បានទទួល​មរណភាព​ហើយ បន្ទាប់​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជា​យូរ​មកហើយ​នោះ​។ លោក​ទទួលមរណភាព​នៅវេលា​ម៉ោង​២៖៤៥​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស​។​

លោក ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានឱ្យដឹង​នា​ព្រលប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

ប្រជាជន​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការទទួល​មរណភាពរ​ប​ស់លោក វេជ្ជបណ្ឌិត Beat Richner​។​សូម​វិញ្ញាណ​ក្ខ័​ន្ធ​របស់លោក​ឆាប់​ឈោង​ចាប់កំណើត​ក្នុង​ទីឋាន​សុគតិភព ហើយ​បើ​មាន​ជាតិ​ក្រោយ​ពិត​សូម​លោក​មក​ចាប់ជាតិ​ក្នុង​ទឹកដី​កម្ពុជា​ក្លាយជា​ជនជាតិខ្មែរ​។​

មរ​ណៈ​របស់លោក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​កម្ពុជា​មានការ​អា​លោះ​អាល័យ​លោក​ណាស់​៕​ ដោយ ៖ កូឡាប

spot_img
×