Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ ការចរចា​សហការ​ជំនួញ​សុទ្ធតែ​សម្រេច​ជោគជ័យ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា ល្អប្រសើរ អាច​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំឆ្លូវ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​កើតមាន​បញ្ហា​ប្រេះស្រាំ ។​

​ឆ្នាំខាល ៖ ការងារ រាំងស្ទះ មាន​អារម្មណ៍​ទាល់ច្រក ។ លុយកាក់ មិន​ស្ថិរភាព មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​មុន ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំថោះ ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ត្រូវបាន​ចាត់​ទៅ​បេសកកម្ម ។ លុយកាក់​ថ្ងៃនេះ​មានរឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ក្រៅពីនេះ​ក៏ត្រូវ​ប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​លុយកាក់ បញ្ចៀស​ត្រូវ​ចាញ់បោក​គេ ។​

​ឆ្នាំរោង ៖ ការងារ ប្រព្រឹត្តទៅ​ជាធម្មតា ពុំមាន​រឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ មិនត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំម្សាញ់ ៖ ការងារ មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ។ លុយកាក់​ស្ថិរភាព មានឱកាស​បាន​លាភ ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំមមី ៖ ការងារ ល្អ​ណាស់ ត្រូវបាន​ថ្នាក់លើ​សរសើរ ពេញចិត្ត​ត្រូវ​ខំ​រក្សា​ស្ថានភាព​នេះ​ឲ្យ​គង់វង្ស​។ លុយកាក់ ជួប​សំណាងល្អ​អំពី​លុយកាក់​ដូចជា​ទទួលបាន​ប្រាក់រ​ង្វ​ន់ ឬ​ចាប់ឆ្នោត ត្រូវ​រង្វាន់ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំមមែ ៖ ការងារ គ្រប់យ៉ាង​មិន​ដំណើរការ​តាម​ផែនការ ជួប​ការលំបាក សម្ពាធ​ច្រើន ។ លុយកាក់ ត្រូវមាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យ​បានល្អ កុំ​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ងាយ​កើតការ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ។​

​ឆ្នាំវក ៖ ការងារ ធ្លាក់ចុះ ត្រូវបាន​ប្រមូលផ្តុំ​ធ្វើការ​ងារ​ឲ្យ​ខ្លាំងក្លា​។ លុយកាក់ មិនល្អ ចំណូល​ធ្លាក់ចុះ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ជ្រុល ភ្លេច​គិតដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំរកា ៖ ការងារ ត្រូវមាន​ផែនការ​ច្បាស់លាស់ កុំ​ធ្វើ​អ្វី​ដោយ​ប្រថុយប្រថាន ។ លុយកាក់ ល្អ​ចម្រើន តែ​មិនត្រូវ​អន្ទះសារ​ជ្រុល​ក្នុងការ​វិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ រាល់​ការលំបាក ឧបសគ្គ​មុនៗ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ចម្រុងចម្រើន ធូរធារ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។

​ឆ្នាំកុរ ៖ ការងារ មិនត្រូវ​លូកលាន់​ចូល​ជ្រៅ​ទៅក្នុង​កិច្ចការ​អ្នកដទៃ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ដើម្បី​បង្កលក្ខណៈ​ល្អ​សម្រាប់​ការឈាន​ឡើង ។ លុយកាក់ ថ្ងៃនេះ​មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ ។ មនោសញ្ចេតនា មិនល្អ កើតការ​ឈ្លោះប្រកែក​គ្នាច្រើន ។​

spot_img
×