Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Xi Jinping ផ្ញើលិខិត​ឯកជន​ឱ្យ​លោក Kim Jong-ung

spot_img

​លិខិត​នេះ​ត្រូវបាន​ប្រធានសភា​ចិន​កាន់​យកទៅ​ដល់​ក្រុង​ព្យុងយ៉ាង​ជូន​ឱ្យ​លោក​មេដឹកនាំ​គីម នាឱកាស​បុណ្យជាតិ​កូរ៉េខាងជើង​។​

​ប្រធានសភា​ចិន​បាន​បញ្ជូន​លិខិត​របស់​ប្រធាន​រដ្ឋ​Xi ដោយផ្ទាល់​ដៃ​ឱ្យ​មេដឹកនាំ​Kim ក្នុងជំនួប​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៩​កញ្ញា​ម្សិលមិញ ក្នុងឱកាស​ដែល​រូបលោក​ជា​តំណាង​មហាអំណាច​ចិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​ខួប​លើក​ទី​៧០ ថ្ងៃ​បុណ្យជាតិ​កូរ៉េខាងជើង​។​

​ប្រធានសភា​ចិន​បាន​ទៅកាន់​កូរ៉េខាងជើង​ក្នុងនាម​ជា​បេសកជន​ពិសេស​របស់​ប្រធាន​រដ្ឋ ហើយ​នៅក្នុង​ឱកាស​នោះ​លោក​បាន​អះអាងថា​៖ ចិន​សង្ឃឹមថា​កូរ៉េខាងជើង​និង​អាមេរិក​នឹង​អនុវត្តន៍​កិច្ច​ព្រម​ព្រៀម​រួម​ក្នុងជំនួប​ទ្វេភាគី​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ និង​បន្ត​រក្សា​ទិសដៅ ឆ្ពោះទៅរក​សន្ដិភាព​និង​កិច្ចចរចា​យ៉ាងសកម្ម​។ លោក​បានបញ្ជាក់​បន្ថែម​ថា ប្រទេស​ចិន​ចង់​រួមចំណែក​ក្នុង​«​មុខនាទី​»​សម្រាប់​កិច្ចប្រឹងប្រែង​ដោះស្រាយ​បណ្ដា​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ជាមួយនឹង​បណ្ដា​ប្រទេស​ដទៃទៀត​ដែលមាន​ចំណាប់អារម្មណ៍​រួម​។​

​ក្នុង​ពិធី​ព្យុហយាត្រា​លើក​នេះ កូរ៉េខាងជើង​ពុំបាន​បង្អួត​ប្រព័ន្ធ​កាំជ្រួច​និង​នុយក្លេអ៊ែរ​ដូច​លើក​មុនៗ​ទេ ក្នុង​បំណង​បញ្ជូន​សញ្ញា​ថា ពួកគេ​មាន​សុច្ឆន្ទៈ​និង​ស្មោះត្រង់​ក្នុង​កិច្ចប្រឹងប្រែង​រំសាយ​នុយក្លេអ៊ែរ ហើយ​ងាក​មក​ចាប់យក​ការអភិវឌ្ឍ​សេដ​ស្ឋ​កិច្ច វិទ្យាសាស្ដ្រ ប​ច្ទេ​ក​ទេស​វិញ​ម្ដង​។​

​សូ​យ​ន​

​ទស្សនា​ព្យុហយាត្រា​រំលឹក​ខួប​លើក​ទី​៧០ ថ្ងៃ​បុណ្យជាតិ​កូរ៉េខាងជើង​។

 

 

 

spot_img
×