Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ ​ថ្ងៃទី​១០

spot_img

​ភ្នំពេញ​៖ តុលាការ​សម្រេច​ដោះលែង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​រហូតមកដល់​ម៉ោង ៥​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក កឹម សុខា ត្រូវបាន​យក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ព្រំដែន​កម្ពុជា​វៀតណាម មកដល់​លំនៅឋាន​ក្នុង​ខណ្ឌទួលគោក​ហើយ​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ ក្បត់ជាតិ​។ លោក​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×