Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ រុស្ស៊ី ព័រ​ទុយ​ហ្គា​ល់ ចង់​ធ្វើពហិការ​ប្រាក់​ដុល្លារ​ក្នុង​ជំនួញ​ត្រីភាគី​

spot_img

​រុស្ស៊ី អ៊ីរ៉ង់​និង​ព័រ​ទុយ​ហ្គា​ល់ កំពុង​សិក្សា​អំពី​លទ្ធភាព​ធ្វើពហិការ​ចោលការ​ទូទាត់​ជា​ប្រាក់​ដុល្លារ ក្នុង​ជំនួញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​៣ ហើយ​ងាក​មកប្រើប្រាស់​រូបិយប័ណ្ណ​ប្រទេស​នីមួយៗ​វិញ ។​

​មេដឹកនាំ​អ៊ីរ៉ង់ រុស្ស៊ី និង​ព័យ​ទុយ​ហ្គា​ល់​

​​ខ្លឹមសារ​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​កំពូល​ប្រទេស​ទាំងបី​នៅ​រដ្ឋធានី​Tehran ប្រទេស​អ៊ីរ៉ង់ អំឡុងពេល​ពីថ្ងៃ​ទី​៧-៨​ខែកញ្ញា​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន ILNA របស់​អ៊ីរ៉ង់ ការប្រើប្រាស់​រូបិយប័ណ្ណ​ប្រទេស​នីមួយៗ​ជំនួស​ប្រាក់​ដុល្លារ សំដៅ​កាត់បន្ថយ​កម្រិត​ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​អាមេរិក​ចំពោះ​ខឿនសេដ្ឋកិច្ច​ប្រទេស​នីមួយៗ ក៏ដូចជា​ជំនួញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​៣​។​

Sputnik News នៅ​ថ្ងៃទី​៩​ខែកញ្ញា បាន​ដកស្រង់​សម្ដី​របស់​ទេសាភិបាល​ធនាគារកណ្ដាល​របស់​អ៊ីរ៉ង់​Abdolnaser Hemmati ពោលថា​៖ យើងខ្ញុំ​សម្រេចចិត្ត​អនុវត្តន៍​ជំហាន​បន្ដ​ដោយ​ផ្អែកលើ​ការព្រមព្រៀង​ជាមួយនឹង​អគ្គទេសាភិបាល​ធនាគរ​កណ្ដាល​រុស្ស៊ី​នៅ​ទីក្រុង​មូ​ស្គូ​។

​មុន​នោះ​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov ធ្លាប់​ហៅ​ប្រាក់​ដុល្លារ​ជា​សណ្ឋាន​នៃ​ឧបករណ៍​«​ចន្ទល់​នៃ​ការបង្ក​សម្ពាធ​» ហើយ​ថា​ក្រុង វ៉ាស៊ីនតោន​តែង​ប្រើប្រាស់​រូបិយប័ណ្ណ​របស់ខ្លួន​នៅពេល​គេច​ង់​ដាក់ទណ្ឌកម្ម​អ្នកណា​មួយ​នោះ​។​

​រីឯ​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ Recep Tayyip Erdogan​វិញ ក៏បាន​វាយតម្លៃថា រូប​បិ​យ​ប័ណ្ណ lira របស់​ប្រទេស​នេះ​ក៏​ទើប​គេច​ផុតពី​«​ឧបាយកល​រូបិយប័ណ្ណ​»​របស់​អាមេរិក​ដែរ ហើយ​ប្រកាសថា​ព័រ​ទុយ​ហ្គា​ល់​ត្រៀម​ជាស្រេច​ដើម្បី​បដិសេធ​មិន​ទទួលយក​ប្រាក់​ដុល្លារ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ដៃគូ​ទាំងឡាយ​៕
​លី​សា​

spot_img
×