Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

AUPP ផ្តល់​អាហារូបករណ៍​៥​កន្លែង​លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​

spot_img

ភ្នំពេញ​ ៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានប្រកាស​ផ្តល់​អាហារូបករណ៍ ចំនួន​៥​កន្លែង​សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP មានប្រសាសន៍ថា “AUPP ផ្តល់ឱកាស​ឱ្យ​សិស្ស​ឆ្នើម​បំផុត​ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សិក្សា​ឱ្យទទួល​បានការ​អប់រំ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​អាចជួយ​ដល់​សង្គមជាតិ​”​។​

​លោក​បាន​បន្តថា ការផ្តល់​អាហារូបករណ៍​ពិសេស នេះ ជាការ​បន្ថែម​លើ​អាហារូបករណ៍​ដែល​ផ្តល់​ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​បាន​និទ្ទេស A និង B​។​

AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់នូវ​ការអប់រំ​ប្រកប​គុណភាព​ខ្ពស់បំផុត និង​មាន​សញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ជាស​កល​។​

AUPP សូម​អញ្ជើញ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ មក​ទទួល​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់​អាហារូបករណ៍ និង​កម្មវិធីសិក្សា​ដោយផ្ទាល់​នៅ​សាកលវិទ្យាល័យ AUPP​។​

AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ភូមិ​ក្រោលគោ ផ្លូវ​២០១R សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤​។​

spot_img
×