Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ធ្លាក់ចុះ​ទន្លេ​នៅ Sudan ខាងត្បូង បណ្ដាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​១៧​នាក់​

spot_img
កន្លែងកើតហេតុ​នៅ Sudan ខាងត្បូង​ថ្ងៃ​៩​កញ្ញា​

​នៅពេល​ជួប​គ្រោះថ្នាក់ យន្ដហោះ​នេះ​មាន​ផ្ទុក​មនុស្ស​២២​នាក់ ហើយ​ពេលនេះ​២​នាក់​កំពុង​បាត់​ខ្លួន​។

តាម Reuters បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ព័ត៌មាន​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ថា យន្ដហោះ​ធ្លាក់​បណ្ដា​លោ្យ​មនុស្ស​១៧​នាក់​ស្លាប់ ហើយ​៣​នាក់​នៅមាន​ជីវិត​។​ក្នុងចំណោម​អ្នក​នៅមាន​ជីវិត​មាន​វេជ្ជបណ្ឌិត​មា្នក់ម​ក​ពី​អ៊ីតាលី​កំពុងធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​។​គាត់​រងរបួស​ធ្ងន់ ហើយ​កំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​យន្ដហោះ​រងគ្រោះ​នេះ​ចេញដំណើរ​ពី​ព្រលានយន្ដហោះ​អន្តរជាតិ​Juba រដ្ឋធានី​របស់ Sudan ឆ្ពោះទៅកាន់​ទីក្រុង​Yirol តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​នេះ​។ យន្ដហោះ​បាន​សំយុងក្បាល​ធ្លាក់ចុះ​ទន្លេ​មួយ​។ សាកសព​ត្រូវបាន​គេ​ស្រង់​យកមក​ដាក់​នៅ​ច្រាំងទន្លេ ក្នុងនោះ​មាន​ក្មេង​៣​នាក់​។​

​សមត្ថកិច្ច​Sudan ខាងត្បូង​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។​ប៉ុន្មាន​ឆ្នាំកន្លងមក​នៅ​ប្រទេស​នេះ​មាន​ករណី​ធ្លាក់​យន្ដហោះ​ជារឿយៗ​៕

​សូ​យ​ន​

spot_img
×