Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី​ថ្កោលទោស​អាមេរិក​ថា​បាន​ទម្លាក់​គ្រាប់បែក​គីមី​នៅ​ទីប្រជុំជន​Syria

spot_img

​នៅ​ថ្ងៃទី​៩​ខែកញ្ញា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ដកស្រង់​របាយការណ៍រ​បស់​កងទ័ព​ដែល​ប្រកាសថា មាន​យន្ដហោះ​អាមេរិក​២​គ្រឿង​បាន​ទម្លាក់​គ្រាប់បែក​ចំ​ទីប្រជុំជន Deir Ez-Zor នៃ​ខេត្ត​ប្រជុំជន​របស់​Syria ហើយ​យន្តហោះ​នេះ​បាន​ប្រើ​គ្រាប់បែក​ដែលមាន​ផ្ទុក​ផូស្វ័រ​ស​(Phosphorus) ។​

RT បាន​ដកស្រង់​សេចក្ដីប្រកាសរ​បស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​បាន​ចោទប្រកាន់ថា បណ្ដា​យន្ដហោះ​អាមេរិក​បាន ប្រើប្រាស់​គ្រាប់បែក​មាន​ផ្ទុក​ផូស្វ័រ​ស​(Phosphorus) នៅ​Syria​។​

​ផូស្វ័រ​ស​(WP)​គឺជា​សារធាតុ​គីមី​ដែលមាន​សមត្ថភាព​បង្ក​អគ្គិភ័យ ហើយ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​យោធា ដើម្បី​ផលិត​គ្រាប់បែក​ភ្លើង គ្រាប់​បែកផ្សែង​។​ល​។​វា​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​អាវុធ​គីមី ហើយក៏​ជា​សារធាតុ​ហាមឃាត់​មួយ​ដែរ​។​

​បច្ចុប្បន្ននេះ​អាមេរិក​ក៏ដូចជា​សមត្ថកិច្ច Syria នៅ​ពុំទាន់​មាន​សេចក្ដីប្រកាស​ណាមួយ​ពី​បញ្ហា​នេះ​ទេ​៕

​លី​សា​

spot_img
×