Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី​ចិន Jack Ma​នឹង​ចូលនិវត្តន៍​ក្នុ​សប្ដាហ៍​នេះ​?

spot_img

សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​Alibaba, Jack Ma បើតាម NYTimes.​នឹងត្រូវ​លាលែង​នៅ​ថ្ងៃទី​១០​ខែកញ្ញា​នេះ បំណង​ទុកពេល​វេលា​ធ្វើ​ការងារ​សប្បុរសធម៌ ហើយ​ប្រមូលផ្ដុំ​ទៅលើ​វិស័យ​អប់រំ​។​

មហាសេដ្ឋី​ចិន​Jack Ma

​លោក​Jack Ma អាយុ​៥៤​ឆ្នាំ និយាយថា ការដែល​លោក​ចូលនិវត្តន៍ វា​ពុំមែន​ជាការ​បញ្ចប់​នោះទេ ប៉ុន្ដែ​វា​គឺជា​ការ​«​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី​» ។ លោក​នៅតែ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​Alibaba
​ហើយ​បន្ត​ជាទី​ប្រឹក្សា​ដល់​គណៈកម្មការ​ដឹកនាំ​របស់​ក្រុមហ៊ុន​។​

​លោក​Jack Ma បង្កើត​Alibaba​នៅ​ឆ្នាំ​១៩៩៩ ហើយ​កសាង​ក្រុមហ៊ុន​នេះ​ឱ្យទៅជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​និង​ទូទាត់ Online ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ធ្វើឱ្យ​ប្រែប្រួល​របៀប​ទិញ​លក់ទំនិញ​និង​ទូទាត់​អ្វីៗ​គ្រប់យ៉ាង​ចំពោះ​ពលរដ្ឋ​ចិន​។ លោក​គឺជា​អ្នកមាន​បំផុត​នៅ​ប្រទេស​ចិន ជាមួយ​ទ្រព្យសម្បតិ្ត​តម្លៃ​៤០.០០០​លាន​ដុល្លារ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ Bloomberg Jack Ma បង្ហាញ​បំណងប្រាថ្នា​បង្កើត​មូលនិធិ​សប្បុរសធម៌​មួយ​ប្រមូលផ្តុំ​ទៅលើ​វិស័យ​អប់រុំ ដូចគ្នា​នឹង​មហាសេដ្ឋី Bill Gate៕

​លី​សា​

spot_img
×