Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមាន​ហ្មង​! ស្ត្រា​ចា​រ្យ​ឥណ្ឌា​ម្នាក់នេះ​ថា «​ស្ត្រី​ដែល​ស្លៀកខោ​ខូវប៊យ​» នឹង​ផ្តល់កំណើត​កូន​​​អនាគត​​ក្លាយជា​ខ្ទើយ​

spot_img

​លោក Rajith Kumar ដែលជា​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​រូបវិទ្យា (​គាត់​សិក្សា​ខាង​ផ្នែក​រុក្ខជាតិ ហើយក៏​ប៉ុន្តែ គាត់​ស្រាប់តែ​បានផ្តល់​យោបល់​អំពី​នូវ​អ្វីដែល​ស្ត្រី​គួរ​ស្លៀក​) នៅ​មហាវិទ្យាល័យ Sree Sankara នៅក្នុង​ទីក្រុង Kalady បានចេញ​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ទូរទស្សន៍​មួយ​ដែល​គាត់​បាន​ចូលរួម​កាលពីពេល​ថ្មីៗ​នេះ ។​

​តាម​ដែល​ត្រូវបាន​ដក​សម្រង់​សម្តី​ដោយ India Today លោក Rajith និយាយថា​៖ «​ស្ត្រី​ដែល​ស្លៀកពាក់​ដូច​ទៅនឹង​បុរស​, នោះ​លទ្ធផល​ដែល​នាង​បង្កើតកូន​នឹង​ទទួលបាន​ចរិត (​និស្ស័យ​) ចម្លែក​? ហើយ​កុមារ​ទាំងនោះ​ត្រូវបាន​ហៅថា​មនុស្ស​ប្តូរ​ភេទ​» ។​

​លោក​បាន​សង្កត់ធ្ងន់ថា កុមារ​ចេះ​ស្តាប់​បង្កា​ប់ គឺជា​ផលិតផល​របស់​បុរស និង​ស្ត្រី​ដែល​ស្លៀកពាក់ និង​រស់នៅ​ដូ​ជា​មនុស្ស​ប្រុស និង​ស្រី ។​

​គាត់​បាន​ពន្យល់​បន្ថែម​ទៀតថា​៖ «​នៅពេល​ស្ត្រី​ធ្វើ​ឲ្យ​ខូច​ភាពជា​មនុស្ស​ស្រី​របស់ខ្លួន ហើយ​បុរស​ធ្វើ​ឲ្យ​ខូច​ភាពជា​មនុស្ស​ប្រុស​របស់ខ្លួន នោះ​ក្មេងស្រី​ដែល​កើតចេញពី​ពួកគេ គឺមាន​បុគ្គ​លក្ខណៈ​ដូច​បុរស ។ ក្មេងស្រី​នោះ​ដែល​ក្រោយពេល​ផ្តល់កំណើត នឹង​ក្លាយជា​មនុស្ស​ប្តូរ​ភេទ​» ។​

​លោក Rajith Kumar ក៏បាន​លើកឡើង​ផងដែរ​ថា ក្មេងៗ​ដែល​កើត​ជំងឺ autistic គឺ​ត្រូវបាន​បង្កឡើង​ដោយ​បុរស និង​ស្ត្រី ដែល​ប្រឆាំង និង​មិន​គោរព​តាម​បទដ្ឋាន​ទាំងនោះ​, ជាពិសេស​ស្ត្រី​ដែល​ស្លៀកខោ​ខូវប៊យ ។​

​ប៉ុន្តែ មើលទៅ​ដូចជា លោក Rajith នឹងមិន​និយាយ​នូវ​អ្វី​ទៀត​ទេ បន្ទាប់ពី​លើកឡើង​បែបនេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​សុខុមាលភាព​សង្គម លោក KK Shylaja បានធ្វើការ​ព្រមាន​គាត់ មិន​ឲ្យ​ពាក់ព័ន្ធ​នៅក្នុង​កម្មវិធី​របស់រ​ដ្ឋា​ភិ​បាល​ណាមួយ​ឡើយ ។​

​រដ្ឋមន្ត្រី​រូបនេះ​បាន​ពន្យល់ថា លោក Rajith កំពុង​ស្របតាម​ការផ្តល់​គំនិត​សិច​ស៊ី​នេះ ហើយ​នៅពេលនេះ ពួកគេ​កំពុងធ្វើការ​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​គាត់ ចំពោះ​ការកត់សម្គាល់​ដែល​ប្រមាថមើលងាយ​បែបនេះ ។​

​ទោះយ៉ាងណា​ក៏ដោយ លោក Rajith នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ អំពី​គំនិត​របស់គាត់ ។ គាត់​បានបង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​កំណត់សម្គាល់​របស់គាត់ ដោយ​និយាយថា អ្វី​ទាំងអស់នេះ​គឺ «​ពឹង​ផ្នែក​ទៅលើ​វិទ្យាសាស្ត្រ និង​បទពិសោធន៍​យូរ​ឆ្នាំ​» ។ ប៉ុន្តែ គាត់​សិក្សា​ផ្នែក​រុក្ខជាតិ តើ​គាត់​ត្រូវធ្វើ​ជាមួយ​កំណត់សម្គាល់​របស់គាត់​យ៉ាងដូច​ម្តេចទៅ​?

​យ៉ាងណាក៏ដោយ មនុស្ស​ជាច្រើន​នៅតែ​គាំទ្រ និង​ណែនាំ​ឲ្យ​ស្ត្រី​ទាំងអស់ ពួកគាត់​អាច​ស្លៀកពាក់​នូវ​អ្វីដែល​ខ្លួន​គាត់​ចង់ ទៅតាម​ដែល​ពួកគាត់​មាន​អា​ម្មណ៍​ល្អ និង​ពាក់​វា​ដោយ​ភាព​ស្រណុក​ស្រួល ។ ហើយ​កុំទៅ​ខ្វល់​នឹង​ការអះអាង​គ្មាន​មូលដ្ឋាន ពី​សំណាក់​បុគ្គល​ដែល​មិន​ពេញចិត្ត ដែល​អាច​កំពុង​ចង់បាន​ការចាប់អារម្មណ៍​ខ្លួន​ខ្លាំង ៕ ចន្ទី (worldofbuzz)

spot_img
×