Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី ត្រូវ​បញ្ជូន​ទៅ​តុលាការ ក្នុងករណី​ឆក់​កាបូប​លុយ​ជិត​១​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ឆក់​កាបូបស្ពាយ ពី​ស្ត្រី​វ័យក្មេង​ម្នាក់ សរុប​លុយ​និង​គ្រឿងអលង្កា ជិត​១​ម៉ឺន​ដុល្លារ ។ ជនសង្ស័យ​ដែល​ជា​សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ កាលពី​ថ្ងៃ​ទី​៩​ខែ​កញ្ញា ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវ​ជ្រាវ​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ ម៉ាក​ MK ពណ៌ ស សរុប​លុយ​និង​គ្រឿង​អលង្កា ជិត​១​ម៉ឺន​ដុល្លារ​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​១១០ ក្រុមទី​១ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៥​និង​២០​នាទី​។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង ២០​នាទី នៅ​ចំណុច​មុខ​ផ្សារ​ TK ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

​លោកនាយ​ការិយាល័យ​បន្តថា ជនសង្ស័យ​ឈ្មោះ​ស្រេង ហេង​ពី ហៅ​ពី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ​1HA-1939 ។ ភស្តុតាង​ជា​របស់​ជនរងគ្រោះ​ដែល​ចាប់​យក​បានៈ ទូរស័ព្ទដៃ​ម៉ាក​NOKIA ចំនួន​១ កូន​កាបូបដៃ​តូច​មាន​រូប​កូនដំរី ពណ៌​ឈាមជ្រូក​ចំនួន ១, ប្រាក់​ដុល្លារ​ចំនួន​៣.០០០​ដុល្លារ​អាមេរិក​, ខ្សែ​ក​ធ្វើ​ពី​លោហធាតុ ពណ៌​លឿង​ស្លេក មួយ​ខ្សែ​មាន​បន្តោង​ចំនួន​២, បន្តោង​តូច​រាង​បេះដូង​ធ្វើ​ពី​លោហធាតុ ពណ៌​លឿង​ស្លេក និង បន្តោង​ដាំ​ត្បូង ពណ៌​ស ធំ​ចំ​កណ្តាល​និង​មាន​ត្បូង​តូចៗ​ជុំវិញ​ចំនួន​១២​គ្រាប់​, ចិញ្ជៀន​ផ្លាក​ទីន មាន​ដាំ​ត្បូង​ពណ៌​ស ចំនួន ៣​គ្រាប់​, ខ្សែដៃ​ធ្វើ​ពី​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង ពណ៌​ស ចំនួន ៣១​គ្រាប់​។​

ជនរងគ្រោះ​ឈ្មោះ ចាង គឹម​ណៃ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ លក់​គ្រឿងសំអាង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាង​លើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×