Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៣​នាក់​ដោយ​រន្ទះបាញ់​

spot_img

​ពោធិ៍សាត់​ ៖ ​រន្ទះបាញ់​បុរស​ម្នាក់​ស្លាប់​ពេល​កំពុង​មើល​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំការ និង​ស្ត្រី​២​នាក់​ស្លាប់ ពេល​កំពុង​ដាំដំឡូង​មី នៅ​ចំណុច​អូរ​ឆ្ពេះ​ក្នុង​ចំការ​តែមួយ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​អូរ​បាក់​ត្រា ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ មាន​ម្នាក់​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរ​ដី ពីរ​នាក់​ទៀត កំពុង​ដាំដំឡូង​មី មួយ​សន្ទះ​ក្រោយមក ផ្ទៃមេឃ​មាន​ភាព​ខ្មៅ​ងងឹត​លាយលំ​ភ្លៀង ខ្យល់ ផ្គ​រន្ទះ មិន​បាន​ប៉ុន្មាន ស្រាប់តែ​រន្ទះបាញ់​ឆក់យក​ជីវិត​កសិក​រទាំង​៣​នាក់ បណ្តាលឱ្យ​ស្លាប់​នៅក្នុង​ចំការ ត្រង់​ចំណុច​ខាងលើ ។ ក្រុមគ្រួសារ​និង​អ្នក​ទៅ​ជាមួយ​យក​សាកសព​ជន​រង​គ្រោះ មក​ធ្វើបុណ្យ​នៅ​លំនៅដ្ឋាន របស់​ជនរងគ្រោះ​រៀងៗ​ខ្លួន ស្ថិតក្នុង​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​ប្រភព​ដដែល​ន​បាន​បន្តថា ជនរងគ្រោះ ឈ្មោះ ឆ​ម សំណាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ចំណុច​ព្រំ​ជ័យ ភូមិ​អូរ​បាក់​ត្រា ទី​២.​ឈ្មោះ វ៉ិន សុ​ណុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ និង​ទី​៣.​ឈ្មោះ​សាម លីដា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខ​របរ​កសិករ​អ្នក​ទាំង​ពីរ​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ចំណុច​អូរ​ឆ្ពេះ ខាងកើត​ភ្នំ ស្ថិតក្នុង ភូមិ​អូរ​បាក់​ត្រា (​ក្នុង​ចំការ​តែមួយ​)​។​

​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាកសិករ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​នេះ ដោយ​មិន​ឱ្យ​បងប្អូន​ប្រជាកសិករ​ជ្រក​ភ្លៀង នៅ​ក្រោម​ដើមឈើ ឬ​កាន់​វត្ថុ​អ្វី​ដែល​អាច​ងាយ​ឆ្លង​ចរន្ត និង​ងាយ​រងគ្រោះ ដោយ​រន្ទះបាញ់ ។ សូម​ចៀសវាង​ឱ្យ​ឆ្ងាយ​ដើម្បី​ផុតពី​ការ​រងគ្រោះថ្នាក់​៕​ ដោយ ​៖ បញ្ញាស័ក្តិ

 

spot_img
×