Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន អ្នកបើករថយន្ត​តាក់ស៊ី ប្លន់​ជនជាតិ​ជប៉ុន យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ អ្នកបើករថយន្ត​តាក់ស៊ី​ម្នាក់ ករណី​វាយ​ប្លន់​ជនជាតិ​ជប៉ុន យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ នៅ​ខណ្ឌ​ចំការមន ត្រូវ​លោក អ៊ី ថា​វរៈ ចៅក្រម​ម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​។​

​ជនជាប់ចោទ​ឈ្មោះ ប៊ុន ម៉ៅ ត្រូវ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុន ម៉ៅ មក​ធ្វើ​ការសាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង​រថយន្ត​មួយគ្រឿង​ម៉ាក កា​ម៉ា​រី​បា​ឡែន ពណ៌​មាស សេរី​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1I-7731​។ ក្រៅពី​នោះ​សមត្ថកិច្ច ក៏​បាន​ដកហូត​បាន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ប្រាក់​ចំនួន​៩៨០០​ដុល្លារ​អាមេរិក​។​

ជនរងគ្រោះ​ឈ្មោះ សា​កូស៊ី កាដូ​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ជប៉ុន នៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែង​៤០៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​ធ្វើ​សកម្មភាព​ខាងលើ​មែន ដោយ​បាន​ប្លន់​យក​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​បើករថយន្ត​គេចខ្លួន​ទៅផ្ទះ ហើយ​យក​ប្រាក់​ទៅ​លាក់ទុក រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ក៏​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​បាន​តែ​ម្តង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×