Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ពីរ អាច​នាំ​ផល​អាក្រក់​ដល់​ប្រទេស​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្មជាមួយអាមេរិក​

spot_img

​នៅពេលដែល​សហភាពសូវៀត​ដួលរលំ​នៅ​ឆ្នាំ​១៩៩៦ ចិន​បាន​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំណុះ​រដ្ឋាភិបាល ដើម្បី​សិក្សា​អំពី​មូលហេតុ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​។ ក្រុម​ស្រាវជ្រាវ​បានដាក់​បន្ទុក​ដល់​មេដឹកនាំ​សហភាពសូវៀត​គ្រានោះ​គឺ​លោក Mikhail Gorbachev អ្នក​ដែល​ដាក់ចេញ​មាគ៌ា​កែទម្រង់​ថ្មី​នោះ​ប៉ុន្តែ​វា​គ្មាន​មូលដ្ឋាន​រឹងមាំ​សម្រាប់​រក្សាបាន​សហភាព​សូ​វៀត នោះ​គឺ​ការគ្រប់គ្រង​សេដ្ឋកិច្ច​អន់​ខ្សោយ ហើយ​មាន​មហិច្ឆតា​ចង់​ត្រួតត្រា​ពិភពលោក​។​

​ឥឡូវ​រឿងនេះ​ហាក់ដូចជា​កំពុង​កើនឡើង​នៅ​ប្រទេស​ចិន ទោះបីជា​ប្រទេស​នេះ​ពុំទាន់​មានការ​រត់ប្រណាំង​សព្វាវុធ​ពិត​ប្រក​ដ​មួយ​ជាមួយនឹង​អាមេរិក​ក្ដី ។ ចំណាយ​ការពារជាតិ​ជា ផ្លូវការ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ចិន​ប្រកា​សគឺ​១៧៥.០០០​លាន​ដុល្លារ ប្រហាក់ប្រហែល​១​ភាគ​៤​ប្រៀប​ទៅនឹង​ចំណាយ ការពារជាតិ​អាមេរិក​ដែល​សភា​ប្រទេស​នេះ​អនុម័ត​គឺ​៧០០.០០០​លាន​ដុល្លារ​។​

​ប៉ុន្ដែ​ខ្ទង់ចំណាយ​យោធា​ពិត​របស់​ចិន តាម​ការប៉ាន់ស្មាន​គឺ​ខុសពី​ការប្រកាស​ចំហ​។ តាម​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​អន្ដរជាតិ Stockholm (SIPRI) នៅ​ឆ្នាំ​២០១៧ ចិន​បាន​ចំណាយ​យោធា​អស់​២២៨.០០០​លាន​ដុល្លារ ខ្ពស់ជាង​កម្រិត​ដែល​ប្រកាស​មុន​នោះ​ដល់​ទៅ​១៥០​ភាគរយ​(១៥០.០០០​លាន​ដុល្លារ​)​។ បញ្ហា​ពុំ​ត្រឹម​ស្ថិត​ត្រង់​ទិញ​អាវុធ​ទេ គឺ​វា​ស្ថិតនៅត្រង់​ប្រភព​ចំណូល​ដើម្បី​បង្គ្រប់​លើ​ការចំណាយ​តាមរយៈ​ខឿនសេដ្ឋកិច្ច​មួយ​ដែលមាន​កំណើន​ស្ថិរភាព​និង​ប្រសិទ្ធភាព​។ ការរត់​ប្រណាំង​មួយ​ដែល​អាមេរិក​ជា​អ្នក​បញ្ឆេះ​នោះ​ប្រាកដជា​ធ្វើឱ្យ​ចិន​ត្រូវ​រ៉ាប់រង​ខ្ទង់ចំណាយ​មួយ​មិនធម្មតា​។​

​ក្នុង​កម្រិត​ម៉ាក្រូ កំណើនសេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម​នឹង​ការស្រុតចុះ ព្រោះ​ពលរដ្ឋ​ដែល​ស្ថិតក្នុង​វ័យ​ចំណាស់​មាន កំណើន​លឿន បំណុល​កើនឡើង ពិសេស​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាមេរិក​កំពុង​បង្ខំ​ឱ្យ​ចិន​ត្រូវ​កាត់បន្ថយ​ប្រភព​ចំណូល​ដែល​កំពុង​ប្រឈម​ដូច​ពោល​ខាងលើ​។​

​ក្រៅពី​បញ្ហា​សង្គម​ដែល​ស្រូបយក​ធនធាន​យ៉ាង​ធំ​សម្បើម អាស្រ័យ​ដោយ​តម្រូវការ​សុខាភិបាល​និង​ប្រាក់​សោធន​និវត្តន៍​ក៏​ឡើង​ក្នុង​ល្បឿន​លឿន គួបផ្សំ​នឹង​មូលហេតុ​ចម្បង​មួយទៀត​គឺ​ស្ថានការណ៍​របស់​បណ្ដា​ក្រុមហ៊ុន សហគ្រាស​រដ្ឋ ដែលជា​បញ្ញើក្អែក​សម្រាប់​ខឿន​សេដ​ស្ឋ​កិច្ច​ចិន​បច្ចុប្ន​ន្ន​។​ពួកគេ​បាន​«​ត្របាក់​» មូលនិធិ​ឥណទាន​សរុប​ស្ទើរ​ពាក់កណ្ដាល ក្នុងពេលដែល​ពួកគេ​រួមវិភាគទាន​បង្កើត​ចំណូល​ឱ្យ​ខឿនសេដ្ឋកិច្ច​និង​ការងារ​ធ្វើបាន​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ ។​

​ប្រការនេះ​ប្រសិនបើ​ចិន​មិន​កែសម្រួល​ទាន់ពេល​ទេនោះ វា​ពិតជា​គ្រោះថ្នាក់​មួយ​។​

​ប្រមាណ​១០​ឆ្នាំ​មុននេះ លំអៀង​ជញ្ជីងពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​បាន​នាំឱ្យ​ចិន​មាន​សន្និធិ​រូបិយប័ណ្ណ​យ៉ាងច្រើន​។ រដ្ឋ​ភិ​បាល​ចិន​ចាប់ផ្ដើម​អនុវត្តន៍​សកម្មភាព​មួយចំនួន​ដែល​ទាមទារ​ខ្ទង់ចំណាយ​មិនតិច​តួច ហើយ​ក្នុង​រយៈពេល​មិន​វែង​។​

​ជាអាទិ៍​កម្មវិធី​វិថី​និង​ផ្លូវ​(BRI) ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​១​ពាន់​ពាន់​លាន​ដុល្លារ ដោយ​ចាត់ទុកថា​នេះ​គឺជា​«​បង្គោល​នៃ​មហាយុទ្ធ​សាស្ដ្រ​ថ្មី​» ។​

​ដើម្បី​ធានា​ដល់​ជោគជ័យ​នៃ​មហាយុទ្ធ​សាស្ដ្រ​នេះ ចិន​ត្រូវ​ចំណាយ​យ៉ាងច្រើន​ដល់​បណ្ដា​ប្រទេស​ដែល​ស្ថិ​នៅ តាម​«​ដង​វិថី​និង​ខ្សែក្រវាត់​នេះ​។​តាម​តួលេខ​របស់​សកលវិទ្យា​ល័យ​William & Mary នៃ​រដ្ឋ​Virginia ពី​ឆ្នាំ​២០០០​ដល់​២០១៤ ចិន​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​២៤,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស Ethiopia , Zimbabwe គុយបា​។ ទន្ទឹម​នោះ , Angola, LAO, Pakistan, Nga, Turkmenistan និង​Venezuela ក៏​ទទួលបាន​ប្រាក់កម្ចី​៩៨,២​ពាន់​លាន​ដុល្លារ​របស់​ចិន​ផងដែរ​។ ថ្មីៗ​នេះ​ចិន​នូវបាន​សន្យា​ផ្ដល់ប្រាក់​កម្ចី​៦២.០០០​លាន​ដុល្លារ​សម្រាប់​វិថី​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​។​

​មិន​ខុសពី​សហភាពសូវៀត​មុននេះ​ទេ ចិន​បាន​ចំណាយលុយ​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​ប្រទេស​ជា​មិត្ត​ដើម្បី​សម្រេចបាន មហាយុទ្ធ​សាស្ដ្រ​វិថី​និង​ខ្សែក្រវាត់​របស់ខ្លួន​ហើយ​លំហូរ​លុយ​កាន់តែ​ហូរ​ចេញ​ខ្លាំង​ឡើង​ក្នុងពេលដែល​សមត្ថភាព​បូម​បំពេញ​មកវិញ​នៅមានកម្រិត​។​ពេលនេះ​អាមេរិក​បាននិងកំពុង​បញ្ឆេះ​សង្គ្រាម​«​ពាណិជ្ជកម្ម​»​មួយ​ជាមួយ​ចិន​ដែល​មិន​ខុស​អ្វី​នឹង​សង្គ្រាមត្រជាក់​ជាមួយ អតីត​សហភាពសូវៀត​ឡើយ​។​

​ថ្វី​ត្បិត​ទើប​ចាប់ផ្ដើម​ក្ដី ប៉ុន្ដែ​លើ​ដំណើរ​ផ្លូវ​វែង​អន្លាយ​មួយ​នោះ ប្រទេស​ចិន​នឹង​ក្លាយជា​យ៉ាងណា​?​

សូយន

spot_img
×