Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចាប់​ឆ្កែ មាន់ និង​គីង្គក់​ជា​ច្រើន​ក្បាល​ខាំ​ក បឺត​ឈាម​ស៊ី​

spot_img

​ខេត្ត​កំពង់ចាម ​៖ ​បុរស​ម្នាក់​ចាប់​សត្វ​ឆ្កែ មាន់ និង​គីង្គក់​ជា​ច្រើន​ក្បាល​ខាំ​ក បឺត​ឈាម​ស៊ី​យ៉ាង​សាហាវ បង្ក​អោយ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង នៅ​ស្រុក​កោះសូទិន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​តាម​ឃ្លាំមើល​ផងដែរ​។​

យុវជន​ខាងលើ​នេះ​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ដោយ​បាន​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​គីង្គក់​អស់​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ទាំង​រស់​១​ក្បាល​ថែមទៀត​ផង​។​

លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការនគរបាល​ស្រុក​កោះសូទិន បាន​ប្រាប់ថា មួយ​រយៈ​នេះ​យុវជន​ខាងលើ​បាន​ចេញពីផ្ទះ​ទៅ​លេង​ម្តាយ​នៅ​ភ្នំពេញ​ជាច្រើន​ថ្ងៃ​ហើយ​?​ផ្ទះ​នៅ​ភូមិ​កោះ​ចិន​បាន​បិទទ្វារ​ចាក់សោ​ចោល លុះ​ត្រឡប់​មក​វិញ​ទើបតែ​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃទី​៨ កញ្ញា បាន​ចេញ​ទៅ​ច្រូតស្មៅ​ជាមួយនឹង​អ្នកជិតខាង ពេល​មក​វិញ​ក៏​ទិញ​ស្រា​ផឹក​ម្នាក់​ឯង​នៅលើ​ផ្ទះ​ឈើ​របស់​ខ្លួន​។​

អធិការនគរបាល​ស្រុក​ប្រាប់​បន្តថា យុវជន​នោះ​មុន​ផឹក​បាន​ប្រាប់​ទៅ​អ្នកជិតខាង​ថា សូមឲ្យ​ជួយ​ប្រាប់​ដល់​សាច់ញាតិ​រប​ស់​ខ្លួន​ថា «​ល្ងាច​នេះ​រូបគេ​ដូច​មិន​ស្រួល​ខ្លួន​ទេ សូម​ជួយ​ប្រាប់​ទៅ​បងប្អូន​ឲ្យបាន​ដឹង ព្រោះ​ក្នុង​ខ្លួន​ដូច​មាន​មនុស្ស​ប៉ុន្មាន​នាក់​អញ្ចឹង​»​។ លុះដល់​ម៉ោង​១៩​និង​៣០​នាទី​យប់ ស្រាប់តែ​ឮសូរ​សម្លេង​ឆ្កែ​ស្រែក ពលរដ្ឋ​ក៏​នាំគ្នា​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏​ឃើញ​យុវជន​នេះ​ហែក​កូន​ឆ្កែ​ស៊ី​ទាំង​រស់​ពិតជា​គួរឲ្យខ្លាច​។​

សូមបញ្ជាក់​ថា កូន​ឆ្កែ​ដែល​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​អស់​២​ក្បាល ក្នុងនោះ​១​ក្បាល​ហែក​ខាំ​ស៊ី​ត្រង់​បំពង់​ក​ហុតឈាម ស៊ី​គីង្គក់​ទាំង​រស់​ចំនួន​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ទាំង​រស់​១​ក្បាលសត្វ​ទាំងនេះ​ជា​របស់​ខ្លួន​។​

ដោយ​ឃើញ​សភាព​បែប​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​រូបលោក​(​សមត្ថកិច្ច​)​ហើយ​ក៏​ចាត់​ឲ្យ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រាប និង​ប្រជា​ការពារ​ចុះ​ទៅដល់​ផ្ទះ​នោះ តែ​មិនឃើញ​យុវជន​នោះ​នៅផ្ទះ​ទេ រហូត​ម៉ោង​២១​និង​១៥​នាទី​យប់ យុវជន​នោះ​ត្រឡប់​មក​លើ​ផ្ទះ​វិញ​ព្រមទាំង​បិទទ្វារ​ដេក​។ ដោយ​បារម្ភ​ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្រោះថ្នាក់​?​សមត្ថកិច្ច​នៅ​ឃ្លាំ​មើល​រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ ក៏​ទៅ​គោះ​ទ្វារ​ឲ្យ​បើក ប៉ុន្តែ​យុវជន​នោះ​មិន​ព្រម​បើក​ទេ ថែម​ទាំង​ឆ្លើយថា​នៅ​ដេក​។​

លោក​អធិការ​បញ្ជាក់​ថា ដោយ​យុវជន​នោះ​មិន​ទាន់​ប្រព្រឹត្ត​នូវ​ទង្វើ​អ្វីមួយ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ឲ្យនៅ​តាម​ឃ្លាំ​មើល​រហូត ស្រាប់តែ​ម៉ោង​ប្រមាណ​១១:០០​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ យុវជន​នោះ​ក៏​លើក​ពាង​ប្រហុក​បើក​ស៊ី​នៅ​មាត់​ច្រកចូល​ផ្ទះ​ឈើ ចំណែក​សមត្ថកិច្ច​មិន​ហ៊ាន​ឡើងទៅ​ទេ​ដោយ​ខ្លាច​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​អាច​ខ្លាច​ជននេះ​មាន​កាំបិត ទោះជា​បែបណា​សមត្ថកិច្ច​នូវ​បន្ត​ឃ្លាំ​មើល​បន្ត​ទៀត​រហូត​ឃាត់ខ្លួន​បាន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×