Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​កំពូល​ក្មេង​ពាល​សាង​តែ​អំពើ​បាប ឥឡូវនេះ ក្លាយជា​​ថៅកែ​ហាង​គុយទាវដ៏គំរូ តាមរយៈ​ការ​​​ផ្តល់​អាហារ​​​ហ្វ្រី​​ដល់​​ជនទីទាល់ក្រ ​គួរ​ឲ្យ​កោតសរសើរ​

spot_img

​អតីតជន​អន្ធពាល​ម្នាក់​មកពី​តៃវ៉ាន់ ឥឡូវនេះ បាន​សាង​នូវ​អំពើ​ល្អ  បន្ទាប់​ពី​បាន​សាង​​​អំពើ​បាបកម្ម​ទាំងឡាយ​​យ៉ាង​ច្រើន​នៅក្នុងសង្គម តាមរយៈ​ការជួយ​គ្រួសារ​របស់គាត់ និង​ផ្តល់​គុយទាវ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ជនក្រីក្រ ។ Yen ដែល​ឆ្នាំនេះ​មាន​វ័យ ៤០ ឆ្នាំ បាន​បើកហាង​លក់​មី​គុយទាវ​ចូលគ្នា​ជាមួយ​ម្តាយ​របស់គាត់ ដោយ​ក្នុងនោះ បម្រើ​ជូន​គុយទាវ​ឥត​យកប្រាក់ សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​អាហារ ។​

Channel NewsAsia បាន​រាយការណ៍​ថា Yen គឺជា​កំពូល​ក្មេង​ទំនើង​ម្នាក់​នៅក្នុង​តំបន់ នៅ​កាល​នៅ​វ័យក្មេង ។ ក្នុង​អាយុ ១៥ ឆ្នាំ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត និង​ត្រូវ​ជាប់គុក ៤ ឆ្នាំកន្លះ ។​

​ភ្លាមៗ​បន្ទាប់​ដោះលែង គាត់​នៅ​ពុំ​កែខ្លួន​នោះទេ ដោយ​នៅតែ​បន្ត​ប្រព្រឹត្ត​ខ្លួន​ជា​អ្នកលេង​ដដែល និង​ក្រោយមក ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​កាន់កាប់​កាំភ្លើង​ខុសច្បាប់ ។ ទោះយ៉ាងណា គាត់​បាន​រួចខ្លួន​តាមរយៈ​ការកាត់ទោស​ព្យួរ ។

Yen បានដឹងថា នេះ​ជា​ឱកាស​លើក​ទី​២​ហើយ​នៅក្នុង​ជីវិត​របស់គាត់ ដែល​គាត់​បាន​គិតថា កុំ​បាន​ទេវតា​ជួយ ។​

​ដកស្រង់​សម្តី​ដោយ Channel NewsAsia អតីត​ក្មេង​ពាល​រូបនេះ​បាន​និយាយថា​៖ «​ករណីនេះ គឺ​ដូចជា​ហៅ​ខ្ញុំ​ឲ្យ​ភ្ញាក់ខ្លួន​ឡើង​តែម្តង ។ ខ្ញុំ​ដឹងបាន​ដឹងថា​ខ្ញុំ​ត្រូវតែ​រក្សា​នូវ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​សាង​ល្អ​ពី​ឥឡូវនេះ សម្រាប់​គ្រួសារ​របស់ខ្ញុំ និង​សេរីភាព​» ។​

​គុយទាវ​មួយ​ចាន​មាន (​សាច់ជ្រូក​, បង្គារ និង​ស្ពៃក្តោប​) លក់​ក្នុងតម្លៃ TW$80 (​ជាង ២ ដុល្លារ​) សម្រាប់​អតិថិជន​ធម្មតា ហើយ​ពួកគេ​អាច​បរិច្ចាគ​បន្ថែម TW$75 ដើម្បី​បង់​សម្រាប់​១​ចាន ដែល​ក្រោយមក នឹងត្រូវ​បាន​បម្រើ​ជូន​អ្នក​ដែល​ពុំ​អាចមាន​លទ្ធភាព​ទិញ​អាហារ ។​

Yen បាន​បញ្ចេញ​ឲ្យ​ដឹងថា គាត់​ជាធម្មតា ផ្តល់​ចែករំលែក​អាហារ ៦០០ ទៅ ៧០០ ចាន ក្នុង​១​ខែ ។ អាហារ​ដ៏​ច្រើន​ចាន​ទាំងនោះ​ត្រូវបាន​បង់​ឲ្យ​ដោយ​សប្បុរសជន និង​ប្រសិនបើ​ការចំណាយ​មិន​គ្រប់គ្រាន់ គាត់​នឹងចូលរួម​ចំណែក​ដោយ​ខ្លួនឯង ។​

៤​ឆ្នាំ​បន្ទាប់​ចាប់ផ្តើម​គំនិត​នេះ នោះ​ចាន​គុយទាវ​ហ្វ្រ៊ី​ប្រហែល ៤០,០០០ ត្រូវបាន​បម្រើ​ជូន ។ គាត់​ក៏​នឹង​នាំយក​ទៅដល់​អ្នក​ដែលជា​ជនពិការ​ផងដែរ ។ យោងតាម Yen មនុស្ស​ភាគច្រើន​ដែល​ស្នើសុំ​អាហារ​ហ្វ្រ៊ី គឺជា​មនុស្ស​វ័យ​ចំណាស់ និង​គ្មាន​ការងារ​ធ្វើ ។

​ក្រៅពី​ហ្វ្រ៊ី គាត់​ក៏បាន​ពាក់ព័ន្ធ នៅក្នុង​ធ្វើ​កិច្ចការ​មនុស្សធម៌​ផងដែរ ដោយបាន​ទៅកាន់​ពន្ធនាគារ ដើម្បី​ចែករំលែក​អំពី​បទពិសោធ​ន៍​របស់គាត់​ជាមួយ​អ្នកទោស ។​

​គាត់​បាន​រៀបរាប់ថា​៖ «​ជា​ក្មេង​ទំនើង​នៅក្នុង​អតីតកាល​របស់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​តែង​ដើរ​លើ​បន្លា​លួស ព្រោះ​ខ្ញុំ​អាច​ជួប​ជាមួយ​សត្រូវ​គ្រប់ពេល ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​បង្ហាញ​ភាព​រីករាយ​បំផុត នៅពេល​ពួកគាត់​បាន​ជួប​ខ្ញុំ​» ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×