Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ថ្មី​នៅ​កូរ៉េខាងត្បូងៈ​«​ថ្លើម​គោ​ឆៅ​»​អ្នកខ្លះ​ហ៊ាន អ្នកខ្លះ​ទៀត​ភ័យ​ខ្លាច​

spot_img

តាម​ភោជនីយដ្ឋាន​សាមញ្ញៗ​នៅ​កូរ៉េខាងត្បូង ឥឡូវនេះ​មានមុខ​ម្ហូប​មួយ​ត្រូវ​បានដាក់​ចូលក្នុង​ម៉ឺ​នុយ នោះ​គឺ​ថ្លើម​គោ​ស្រស់​។​​ពលរដ្ឋ​កូរ៉េខាងត្បូង​ពិតជា​ទទួលយក​នូវ​ម្ហូប​ពិសេស​និង​ចម្លែក​នេះ ។​ពួកគេ​ថា​សារធាតុ​ខាប់​ស្អិត​និង​ទន់​របស់​ថ្លើម​គោ​ស្រស់​វា​ស្រដៀង​នឹង​ចាហួយ pudding​។​អ្នក​ដែល​ហូប​អាហារ​នេះ​ដំបូង ពិតជា​ខ្លាច ញញើត តែ​ដល់​បរិភោគ​ទៅ​វា​ហាក់ដូចជា​គ្មាន​ក្លិន​អ្វី​ចម្លែក​ទេ​។​

​អតិ​ចិ​ជន​ម្នាក់​កំ​កំពុងតែ​ទំពា​មុខម្ហូប​ពិសេស​នេះ​និយាយថា​៖ អារម្មណ៍​ដំបូង​នៃ​ម្ហូប​នេះ​គឺ​ត្រជាក់​ស្រេ​ប រាង​ស្វិត​ល្មម គួរឱ្យ​ឆ្ងាញ់​មែន​។​គាត់​ពោល​បន្ដថា នៅពេល​ដល់​ហូប​ដល់​ដុំ​ទី​៣ នោះ​យើង​ពិតជា​បានដឹង​ក្លិន​ចម្លែក​ពិសេស​នៃ​ម្ហូប​នេះ​។​

​ភ្ញៀវ​កំពុង​បរិភោគ​ម្នាក់ទៀត​និយាយថា រសជាតិ​វា​ស្រដៀង​នឹង​ថ្លើម​ជ្រូក​ដែល​ស្ងោរ​ឆ្អិន​។​ប៉ុន្ដែ​ថ្លើម​គោ​ស្រស់​នេះ​វា​សម្បូរ​ទឹក​ពេល​ខាំ​វា​មួយ​ម៉ាត់​មាន​អារម្មណ៍​ថា​វារ​លាយ​ក្នុង​មាត់​យើង​តែម្ដង ប៉ុន្ដែ​ប្រសិនបើ​យើង​បរិភោគ​ថ្លើម​ជ្រូក​ស្ងោរ​ឆ្អិន​នោះ វា​ងាយ​អួល ទាមទារ​ត្រូវ​ផឹកទឹក​បន្ថែម​ថែម​។

​ថ្លើម​គោ​ស្រស់​នេះ​ត្រូវបាន​បរិភោគ​លាយ​ជាមួយ​១០០​ស្រទាប់​ស្ងោរ​ឆ្អិន​របស់​គោ​។ វា​ស្វិត​និង​ជួយ​បង្កើន​ឱជា​រស​របស់​ថ្លើម​គោ​ស្រស់​។​អាហារ​ទាំងពីរ​នេះ​ត្រូវមាន​ទាំងពីរ​មុខ ហើយ​គេ​បរិភោគ​ជាមួយ​ទឹកជ្រលក់​មាន​លាយ​ល្ង​តាមបែប​កូរ៉េខាងត្បូង​៕
​សូ​យ​ន​

spot_img
×