Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​គណៈកម្មកា​រ​ទន្លេមេគង្គ ពន្យារពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន លើ​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ប៉ា​ក់ឡាយ​

spot_img

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងា​រលើ​វិស័យ​អភិបាលកិច្ច​ទឹក និង​ធនធានធម្មជាតិ នៅ​កម្ពុជា អំពាវនាវ​ដល់​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC) ឲ្យ​ពន្យារ​ពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន ស្តីពី​សំណើរ​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ប៉ា​ក់ឡាយ​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃ​ទី​១០​កញ្ញា នេះ​ថា MRC កាលពី​ពេល​ថ្មីៗ​នេះ បាន​ដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​ទៅ​លើ​សំណើរ​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ប៉ា​ក់ឡាយ គឺជា​គម្រោង​ទី​៤ ដែល​​គ្រោង​នឹង​សាងសង់​នៅលើ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​។ ដោយ​អនុវត្ត​ទៅតាម​ផែនទី​បង្ហាញផ្លូវ MRC បាន​ចេញ​សេចក្តីប្រកាស​អញ្ជើញ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​តំបន់ ឲ្យចូល​រួម​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន ដែល​គ្រោង​នឹង​រៀបចំ​នៅក្នុង​វេទិកា​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់ ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើកា​រលើ​អភិបាលកិច្ច​ទឹក និង​ធនធានធម្មជាតិ​នៅ​កម្ពុជា អំពាវនាវ​ដល់ MRC ឲ្យ​ពន្យា​ពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន ដោយ​យោង​ទៅលើ​ហេតុផល​ដូច​មានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ អង្គការ​សង្គម​ស៊ីវិល​ថ្នាក់ជាតិ នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​នេះ​ទេ​។​

ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន គឺជា​តម្រូវការ​មួយ​ស្ថិតក្រោម​នីតិវិធី​ផ្តល់ព័ត៌មាន ពិគ្រោះ​យោបល់​និង​ការព្រមព្រៀង (PNPCA) របស់​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥ ដែល​អនុញ្ញាតិ​ឲ្យ​ប្រទេស​នៅ​តាម​ទន្លេមេគង្គ​ភាគ​ខាងក្រោម រួមគ្នា​ពិនិត្យ រាល់​គម្រោង​នានា​ដែល​បាន​ស្នើរ​សម្រាប់​ការអភិវឌ្ឍន៍​នៅ​លើ​ដង​ទន្លេមេគង្គ ក្នុង​គោលបំណង​ស្វែងរក​ការព្រមព្រៀង ថា​សំណើរ​គម្រោង​គួរ​ត្រូវ​បាន​អនុញ្ញាតិឲ្យ​ធ្វើឬ​ក៏អត់​។​

​សូម​អាន​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​រួម​តាមរយៈ​គេហទំព័រ NGOF ខាងក្រោម ​៖

ដោយ ​៖ ​កូឡាប​

spot_img
×