Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុព្វហេតុ​របស់​ហ្វា​ន ពាន​ពាន ត្រូវ​បញ្ចប់ ព្រោះតែ​គេចពន្ធ​(មានវីដេអូ)

spot_img

​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​បី​ខែ​កន្លងមក គេ​ពុំ​ឃើញ​ស្រមោល​ហ្វា​ន ពាន​ពាន​ឡើយ រហូត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​បានរ​ត់ទៅ​អាមេរិក និង​កំពុង​ធ្វើ​បែបបទ​សុំ​ជ្រកកោន​យោ​យ​បាយ​។​ថ្មី​នេះ​មាន​ព័ត៌មាន​ថា ហ្វា​ន ពាន​ពាន ត្រូវបាន​ដោះលែង រួច​ចាប់​សាជាថ្មី​។​តាមពិតទៅ​នាង​ពុំបាន​ដោះលែង​ម្ដងណា​ទេ​។

​កាលពី​ចុងខែ​មិថុនា ប៉ូលិស​បាន​នាំ​តារា​ត្រកូល​ហ្វា​ន​នេះ​ទៅ​ស្នាក់ការ​ដើម្បី​ស៊ើបអង្កេត​បន្ថែម​ពី​ត៌មាន ហើយពីរ​ថ្ងៃក្រោយ​នាង​បាន​ត្រូវ​ដោះលែង​(​ពុំមែន​ជាប់ពន្ធនាគារ​ទេ​)​ប៉ុន្តែ​រហូតដល់​ចុងខែ​សីហា ទើប​នាង​បាន​ត្រូវ​ចាប់ខ្លួន​ជា​ផ្លូវការ ហើយ​ត្រូវ​ជាប់ពន្ធនាគារ​។​ពី​នោះ​មកទល់​បច្ចុប្បន្ន​គេ​ពុំដែល​ឃើញ​វត្តមាន​នាង​ទេ​។​តាម​មន្ត្រី​សមត្ថកិច្ច​ឱ្យដឹងថា ទីបញ្ចប់​របស់​ហ្វា​ន ពាន​ពាន​ពិត ជា​អាណោចអាធ័ម​ណាស់​។​បុព្វហេតុ​សម្ដែង​របស់​នាង​ហាក់​បាន​ទទួលទោស​«​ប្រហារជីវិត​» ព្រោះ​នាង​ពិតជា​មិនអាច​វិលត្រឡប់​មកកាន់​ឆាក​សម្ដែង​វិញ​ទេ​។​

​ប្រភព​មួយទៀត​ឱ្យដឹងថា បន្ទាប់​ករណី​ហ្វា​ន ពាន​ពាន ចិន​បាន​បើក​ការ​ស៊ើប​អង្ក​ត​លើ​តារា​ប្រមាណ​១០០​នាក់​ស្រដៀង​ដែលមាន​ទង្វើ​គេចពន្ធ​។ កាសែត​ជាច្រើន​បង្ហើប​ថា តារា​ត្រកូល​ហ្វា​ន ទទួលបាន​ចំណូល​១០០០​លាន​យាន់​(​ជាង​១៤៥​លាន​ដុល្លារ​)​ក្នុងអំឡុង​៥​ឆ្នាំកន្លងមក​។​វេលា​នោះ​នាង​ក៏​ចាប់ផ្ដើម​មាន​ចេតនា​កេង​បន្លំ​ពន្ធ​។

​តាម iFeng នាង​មាន​ក្រុមហ៊ុន ប៉ុន្ដែ​ពេល​តាម​ទៅដល់​កន្លែង​នោះ វា​ពុំមែន​ជា​ក្រុមហ៊ុន​រកស៊ី​ដូចដែល​នាង​ចុះបញ្ជី​សុំ​អាជ្ញាប័ណ្ណ​ទេ​។​

​តាម​ព័ត៌មាន ក្រុមហ៊ុន​នាង​បាន​ស្ថិតនៅ​ជាន់​ទី​១១​នៃ​អគារ​នេះ ប៉ុន្ដែ​តាម​ការពិត​ពុំមែន​ទេ​។​

​វា​គឺជា​ក្រុមហ៊ុន​ទេសចរណ៍​ទៅវិញ ចំណែក​ក្រុមហ៊ុន​ទី​២ ពេលទៅដល់​គេ​បែរជា​ឃើញ​ស្លាក​សញ្ញា​សរសេរថា «Studio ហ្វា​ន ពាន​ពាន​» ហើយ​វា​ត្រូវបាន​ចាក់សោ​ជិត​

​តាម​Daily Mail ហ្វា​ន ពាន​ពាន ឈរ​លំដាប់​ទី​១​នៃ​តារា​សម្ដែង​ចិន ដែលមាន​បៀវត្ស​មួយឆ្នាំ​
៣០០​លាន​យាន់ ប្រមាណ​៣៣​លាន​ផោន​៕
​លី​សា​

spot_img
×