Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន​៩៧ គ្រួសារ មកពី ៧ សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់​ពី​កាកបាទក្រហមកម្ពុជា​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោកស្រី ម៉ែន នារី​សោ​ភ​ក្រ័ អគ្គលេខាធិកា​រង​ទី ១ កាកបាទក្រហមកម្ពុជា លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ ចន្ទ ១​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់ ចាស់ជរា​ចំនួន ១២ គ្រួសារ ទីទ័លក្រ ៥៥ គ្រួសារ ជនពិការ ៧ នាក់ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១ នាក់ និង​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ២២ គ្រួសារ សរុប ៩៧ គ្រួសារ មកពី ៧ សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង ។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក សមាជិការ​នៃ​គណៈកម្មាធិការ​សាខា ជាច្រើនរូប​ទៀត ។

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​ដល់​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម ។

​លោក ម៉ែន វិបុល បានបញ្ជាក់​ថា ជា​ការពិត​ណាស់​អំណោយ​មនុស្សធម៌​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​តិចតួច ពិត​មិន​អាច​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​បាន​យូរអង្វែង​នោះទេ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន​បាន​មួយកម្រិត និង​ជា​ការលើកទឹកចិត្ត​គ្រួសារ​បងប្អូន​រងគ្រោះ ក្រីក្រ​គ្មាន​ទីពឹង ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ ឲ្យមាន​កម្លាំងចិត្ត​ឡើង​វិញ កុំឲ្យ​តក់​ស្លត់​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ​ប្ដូរ​មក​វិញ​នូវ​ការខិតខំ​ប្រឹងប្រែង ពុះពារ តស៊ូ​គ្រប់​ឧបសគ្គ តទៅទៀត ព្រមទាំង​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង រដូវ​ទឹក​ឡើង ដែល​ងាយ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ លង់ទឹក សត្វ​អ​សិរ​ពិស​ចឹក ឬ​ខាំ និង​បញ្ហា​សុខភាព​កូនចៅ​បណ្ដាល​មកពី​មូស​ខ្លាំខាំ ជាដើម ហើយ​ក្នុង​ករណី​មាន​បញ្ហា​អ្វី​កើតឡើង ក្នុង​គ្រួសារ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធានការ​ចុះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ។

​លោកស្រី ម៉ែន នារី​សោ​ភ​ក្រ័ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅថ្ងៃនេះ ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង មិន​ថា​ជិត ឬ​ឆ្ងាយ​នោះទេ បើ​ទោះបីជា​សម្ដេច លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ក្រើនរំលឹក ណែនាំ និង​ស្នើ​ដល់​សាខា អនុសាខា និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ឧស្សាហ៍​ចុះ​ជួប​ជួយ​សង្គ្រោះ និង​ដោះស្រាយ​នូវ​បញ្ហា​របស់​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា នៅពេល​ដែល​បាន​ដឹង ឮ និង​ទទួល​ព័ត៌មាន​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួប​នូវ​ការលំបាក ឆ្លើយតប​ទៅនឹង​គោល​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ។​

អំណោយ​ដែល​ត្រូវ​ចែក​ជូន​ទាំង ៩៧ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​ជ័របត់ ១ មុង​សុ​វត្ថ​ភាព ១ អាវយឺត ១ ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង និង​ក្រមា​) រួម​និង​ថវិកា​ធ្វើ​ដំណើរ ៤០.០០០​រៀល ដោយឡែក​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ២២ គ្រួសារ ទទួល​បាន​បន្ថែម​ក្នុង ១ គ្រួសារ កៅស៊ូ​តង់ ១ ផងដែរ ៕

ដោយ ៖ វ៉ៃកូ​

 

spot_img
×