Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​

spot_img

​​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ ចាប់ពី​ថ្ងៃ​ទី ១០ ដល់ ១២ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ ដែល​នឹង​ប្រា​រព​ឡើង​ក្រោម​មូលបទ រួមគ្នា​កសាង​វិថី​សូត្រ សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុវត្ត​សហគមន៍​ចិន​-​អាស៊ាន នឹងដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា​ជា​ច្រើន​ពី​អាស៊ាន និង​ចិន ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិកា​ររ​បស់​វិស័យ​ឯកជន នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ ក្នុង​គោលបំណង​លើកស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​អាស៊ាន និង​ចិន រួម​ទាំង​ទាក់ទាញ​វិនិយោគគិន និង​ភ្ញៀវទេសចរ​ចិន​ដែល​មាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន​។​

​ក្នុងនាម​កម្ពុជា ជា​ប្រទេស​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ហា​ន់ ចឹង ឧបនាយក​រដ្ឋមន្ត្រី​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួម​ទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​អំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​ចិន និង​ទទួល​ការជួប​សម្តែង​ការគួរសម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក​ធុរកិច្ច​សំខាន់ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ចិន​ផងដែរ​៕ ដោយ​ ៖ ​កូឡាប​

spot_img
×