Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ប្រឡង​បាក់​ឌុប ទទួល​ពិន្ទុ​ទាប តវ៉ា​ចំពោះ​លទ្ធផល​គណិតវិទ្យា​

spot_img

​ភ្នំពេញ ​៖ សិស្ស​ពូកែ​វិញ្ញាសា​គណិត និង សិស្ស​ដែល​ជឿជាក់​ថា​ខ្លួន​ធ្វើ​បាន​លើ​វិញ្ញាសា​គណិតវិទ្យា ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​បែរជា​ធ្លាក់​ទៅ​វិញ​។​ នា​ពេល​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​នេះ ពួកគាត់ បាន​និយាយថា ធ្លាក់​គណិត​ដូច​បាត់បង់​ជីវិត ធ្លាក់​គណិត​អនាគត​រលាយ​ ​បើ​គ្មាន​ដំណោះស្រាយ​អយុត្តិធម៌​ណាស់​។​

​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​នាំគ្នា​មក​តវ៉ា ចំពោះ​កំណែ​វិញ្ញាសា​គណិតវិទ្យា ដោយសារ​ពួកគេ​ចាត់ទុកថា​​ពួកគេ​ជា​សិស្ស​ពូកែ​គណិតវិទ្យា ហើយ​បែរជា​ពេល​ប្រឡង បាន​ពិន្ទុ​គណិតវិទ្យា​ទាប​ខុស​ពី​ការរំពឹងទុក​។ តំណាង​សិស្ស​ជាច្រើន​នាក់​​បាន​និយាយថា ពួក​ខ្ញុំ​ពិតជា​មិន​ពេញចិត្ត ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប លើ​វិញ្ញាសា​គណិតវិទ្យា​ជាខ្លាំង​ ​ពីព្រោះ​សិស្ស​ដែល​ធ្វើ​លើ​វិញ្ញាសា​គណិតវិទ្យា សុទ្ធតែ​ទទួល​បាន​និទ្ទេស F ទាំងអស់​ ​ហើយ​ពួក​ខ្ញុំ​បាន​ជឿជាក់ ទៅលើ​សមត្ថភាព​ខ្លួនឯង ថា​លទ្ធផល​របស់​ពួក​ខ្ញុំ​នឹង​ប្រសើរ​ជាង​នេះ ។ អ្វី​ដែល​សំខាន់​ជាង​ទៅទៀត​ ​បើ​តាម​នៅ​សាកលវិទ្យាល័យ​នានា ជាពិសេស​សាលា​តិច​ណូ បើសិន​ជា​សិស្ស​ប្រឡង​ធ្លាក់​វិញ្ញាសា​គណិតវិទ្យា គឺ​សិស្ស​នោះ​ ​មិន​អាច​ច​ទៅ​ចូល​រៀន​នៅ​សាលា​តិច​ណូបានទេ និង​អាហារូបករណ៍​នៅ​តាម​សាលា​ជាច្រើន​កន្លែង​ទៀត​ ​ដែល​គេ​ជ្រើសរើស​យក​តាម​និទ្ទេស ហើយ​ពួក​ខ្ញុំ​នឹង​បាត់បង់​ឱកាស​ទាំងអស់ ដោយសារ​តែ​វិញ្ញាសា​គណិតវិទ្យា​​ដោយ​កំហុស​បច្ចេកទេស ឬ​យ៉ាងណា​នោះ គឺ​ពួក​ខ្ញុំ​អត់​ដឹង​នោះ​ទេ ដូច្នេះ​ពួក​ខ្ញុំ​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​រឿង​នេះ​ជា​បន្ទាន់​ ​ពីព្រោះ​ថា​ពួក​ខ្ញុំ​បាន​ពឹងផ្អែក​ទាំងស្រុង ទៅលើ​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ​នេះហើយ​។​

​ចំណែក​លោកគ្រូ​ម្នាក់ ដែល​ជា​គ្រូបង្រៀន​គណិតវិទ្យា តំណាង​ឲ្យ​សិស្សសាលា​ដែល​ទទួល​លទ្ធផល​គណិត​វិទ្យា​មិនល្អ បាន​ថ្លែង​សំណូម​​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជួយ​ពិនិត្យ​ឡើងវិញ​លើ​វិញ្ញា​គណិតវិទ្យា ។ លោក​បន្តថា ការកែ​លើ​វិញ្ញាសា​គណិតវិទ្យា ដោយ​កំហុស​បច្ចេកទេស​ណាមួយ ។ លោក​បន្តថា សិស្ស​ទាំងអស់នេះ ពួកគាត់​បាន​ជឿជាក់​ទៅលើ​សមត្ថភាព​របស់​ពួកគាត់ អាច​ធ្វើ​គណិត​​វិទ្យា​បាន ប៉ុន្តែ​លទ្ធផល​ចេញមក មិន​បាន​ដូច​បំណង​នៃ​ការគិត ដូច្នេះ​សូម​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ សើរើ​កំណែ​វិញ្ញា​គណិតវិទ្យា​ឡើងវិ​ញ ពីព្រោះ​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​អាហារូបករណ៍ និង​ការរៀន​នៅ​តាម​សាកល​វិទ្យាល័យ ជាពិសេស​សិស្ស​ដែល​មាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​នោះ បើសិនជា​ពួកគាត់​ធ្លាក់​វិញ្ញាសា​គណិតវិទ្យា​ហើយ គេ​នឹង​បញ្ឈប់​ការសិក្សា​របស់​ពួក​គាត់​នៅ​បរទេស ហើយ​សង្ឃឹមថា ដំណឹង​នៃ​សំណូមពរ​នេះ នឹង​ដឹងឮ​ទៅ​ដល់​លោក​រដ្ឋមន្ត្រី។

ក្នុងពេល​ដែល​បេក្ខជន​ប្រឡង​បាក់​ឌុប​ជាច្រើន​នាក់ មក​តវ៉ា​នោះ តំណាង​មន្ត្រី​ក្រសួង​អប់រំ បាន​ស្នើ​ដល់​សិស្ស​ទាំងនោះ​ត្រូវ​ស​សេរ​លិខិតតវ៉ា​ជា​ផ្លូវការ​ដោយ​ខ្លួនឯង ដាក់​មក​ក្រសួង​អប់រំ អំពី​បំណង​ដែល​ខ្លួន​តវ៉ា ចៀសវា​ការសរសេរ​ដោយ​កំហឹង ​ជា​ពិសេស​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ ដូចជា​លទ្ធផល ក្នុង​ពេល​ប្រឡង​ឆមាស និង​ប័ណ្ណសរសើរ​ជាដើម ។

​តំណាង​ក្រសួង​អប់រំ បាន​បន្តថា នា​ឆ្នាំ​កន្លងមក ពាក្យបណ្តឹង​របស់​សិស្ស​ក៏មាន​ដែរ ហើយ​ពាក្យបណ្តឹង​ត្រូវ​បាន​ចម្លង​តាម​គ្នា ​ដូច្នេះ​បេក្ខជន​ត្រូវ​សរសេរ​ពាក្យបណ្តឹង​ដោយ​គំនិត​រៀងខ្លួន មិន​ត្រូវ​ចម្លង​តាម​គ្នា​នោះ​ទេ ហើយ​តវ៉ា​រឿង​អ្វី ត្រូវ​រឿង​នោះមក ដាក់​ឲ្យ​ច្បាស់​ចំៗ​កន្លែង​ដែល​ត្រូវ​ស្នើ​សុំឲ្យ​ក្រសួង​ពិនិត្យឡើងវិញ ។

រឿងនេះ មិន​អាច​ដោះស្រាយ​ឲ្យ​ភ្លាមៗ​នោះទេ គឺ​ទាល់​តែ​ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​មួយ ​ដែល​មាន​ការ​ឯក​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ។ លោក​បន្តថា កាលពី​សម័យមុន គឺ​គ្មាន​ការតវ៉ា​ទេ ចំពោះ​លទ្ធផល​បាក់​ឌុប ​គឺ​លទ្ធផល​ចេញ​មក​ធ្លាក់ គឺ​ធ្លាក់​ហើយ ទើបតែ​ក្នុងដំណាក់កាល​កំណែទម្រង់​លើ​វិស័យ​អប់រំ ក្នុង​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៤​មកនេះ ​ទើប​ឲ្យមាន​ការតវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុប​។ ចំពោះ​លទ្ធផល​នៃ​ការពិនិត្យ​លើ​ការស្នើសុំ​របស់​សិស្ស​នេះ ក្រសួង​អប់រំ​នឹង​ជួយ​ដំណឹង​ទៅ​តាម​ក្រោយ ក្រោយពេល​ដែល​ពិនិត្យ​សម្រេច​ពី​លោក​រដ្ឋមន្ត្រី និង​គណៈកម្មការ​ដោះស្រាយ​សំណើរ​៕

ដោយ​ ៖ ​កូឡាប​

spot_img
×