Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ បង្ក​ហិង្សា​ដោយ​ចេតនា កាប់​ជនរងគ្រោះ​៣​កាំបិត ក្នុង​ទឹកដី​ឃុំ​ប៉ាតេ

spot_img

​ខេត្ត​រតនគិរី ​៖ កម្លាំង​ជំនាញ​អធិការ​ស្រុក​អូរយ៉ាដាវ ប៉ុស្តិ៍​ឃុំ​ប៉ាតេ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន ៣ កាំបិត រងរបួស​ជា​ទម្ងន់ ហើយ​រត់​គេចខ្លួន​បាត់ ជាច្រើន​ថ្ងៃ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់ខ្លួន​និង​បញ្ជូនទៅ​តុលាការ​។​

​លោក​ឆាយ ធី ឃុំ​ប៉ាតេ បាន​និយាយថា ជនសង្ស័យ​ឈ្មោះ សុំ ប្រាជ្ញា ភេទ​ប្រុស អាយុ 34​ឆ្នាំ​ជនជាតិ​ខ្មែរ ស្រុកកំណើត​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន បាន​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា​ឆ្នាំ 2018 នៅវេលា​ម៉ោង ៣ រសៀល នៅត្រង់​ចំណុច​ក្រុមហ៊ុន​ដូងប្រេង​វៀតណាម លំផាត់​ដោយ​បាន​សហការ ជាមួយ​កម្លាំង​អធិការ​ស្រុក​លំផាត់ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តាម​និតិ​វិធី​ច្បាប់​។​

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ មាន​ករណី​ហឹង្សា​ដោយ​ចេតនា បង្ក​របួស​ស្នាម​កាប់​ដោយ​កាំបិត​តាំង​តោ នៅ​ចំណុច ចំការកៅស៊ូ​លោក កៅ គង់ ស្ថិតនៅ​ភូមិ​គង​យុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ។​

ជនរងគ្រោះ​ឈ្មោះ អ៊ុក នឿន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កម្មករសំណង់ ដោយ​ជនសង្ស័យ បាន​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន ៣ កាំបិត ឆ្អឹងជំនីរ​ឆ្វេង​ពីរ​កន្លែង ចិញ្ចើម​ឆ្វេង​មួយកន្លែង របួស​ជា​ទម្ងន់ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បន្ដ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចំណែក​ជន​បង្ក​ក្រោយពី​ធ្វើ​សកម្មភាព ក៏​បាន​រត់គេចខ្លួន​បាត់ តែ​ជា​អកុសល ដោយ​ឈាម​ស្រែក​ស្បែក​ហៅ រត់គេចខ្លួន​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×