Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​១២​រូប នឹង​ក្លាយជា​តារាចម្រៀង​ផ្សព្វផ្សាយ​ពី​បរិស្ថាន​

spot_img

​ភ្នំពេញ​-​កម្មវិធី​ប្រឡង​ចម្រៀង “​ចង់​ក្លាយជា​តារា​” របស់​ស្ថានីយទូរទស្សន៍​អ​ប្សា​រា ប៉ុស្តិ៍​លេខ​១១ បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដា​ត់​ព្រ័ត្រ ហើយ គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ​ចំណែក​បេក្ខជន​ចំនួន​១២​រូប​ដែល​នៅ​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ នឹង​ត្រៀម​ច្រៀង​ផ្សព្វផ្សាយ​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រសួងបរិស្ថាន​។

​អ្នករៀបចំ​កម្មវិធី​ចង់​របស់​អប្សរា លោក នូ សុ​ភេ​ន បាន​ឲ្យ​ដឹងថា ការប្រឡង​ចម្រៀង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​វិញ្ញាសា​ប្រកួត​ដាក់​ឲ្យ​បេក្ខជន​ច្រៀង​ចម្រៀង​បែប​ភ្លេង​ការ​បែប​ប្រពៃណី​ខ្មែរ ដើម្បី​ឲ្យ​ចេះ​បទ​បែន រួមទាំង​បទ​បុរាណ និង​បទ​សម័យ ​គឺ​ត្រូវតែ​ធ្វើ​ឲ្យ​បាន ក្រោម​ការវាយតម្លៃ​ពី​ក្រុម​គណៈកម្មាការ​។ លោក​បន្តថា អ្នក​ទាំង​១២​រូបនេះ នឹង​ក្លាយជា​តារា​រួចទៅហើយ ​ដោយ​គ្រាន់តែ​ត្រូវ​ឡើង​ប្រឡង ដើម្បី​ឲ្យ​ដឹងថា អ្នកណា​ខ្លាំង​ជាង​អ្នកណា​។ លើសពីនេះ តារា​១២​រូបនេះ ​មាន​ការចុះ​កុងត្រា​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ចេញទៅ​ច្រៀង​សម្តែង​តាម​ខេត្ត​ក្រុង​ផ្សាយ​ពី​តម្លៃ​នៃ​បរិស្ថាន​។ ម្យ៉ាងទៀត​បេក្ខជន ​ក៏​ក្លាយជា​តារាចម្រៀង​មាន​កុងត្រា​ជាមួយ​ផលិតកម្ម​អប្សរា​ទើប​បង្កើត​ថ្មី​។​

​លោក​ណូ សុ​ភេ​ន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា “​កម្មវិធី​នេះ​នឹង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ​ដែល​នឹងត្រូវ​ជ្រើស​ម្ចាស់​ពាន​ឆ្នើម​មួយរូប និង​ជ្រើស​ម្ចាស់​ពាន​អម​២​នាក់​ទៀត​។ លោក​ថា
​ម្ចាស់​ពាន​នឹង​ទទួលបាន​ពានរង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ដូចជា ម៉ូតូ ថវិការ​មួយចំនួន និង​ពាន ជាដើម​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ​បេក្ខជន​បេ​ក្ខ​នារី​ដែល​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ​ពួកគេ​នឹង​ក្លាយជា​តារាចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ថ្មី​មួយ​របស់​ស្ថានីយទូរទស្សន៍​អ​ប្សា​រា ​ដោយ​ស្វ័យប្រវត្តិ​ដែល​នឹង​ជួយ​ឲ្យ​ពួកគេ​ក្លាយជា​តារាចម្រៀង​ដែល​អាច​ប្រកួតប្រជែង​នៅក្នុង​វិស័យ​ចម្រៀង​បាន​។​

ដោយឡែក គណកម្មការ និង​ជា​គ្រូបង្វឹក​នៅក្នុង​កម្មវិធី​នេះ ដូចជា លោក​អៀង ស៊ី​ធុល លោក​សុះ ម៉ាច និង​អ្នកនាង​សួន ចន្ថា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​ក្ដី​រំពឹង​ដូចគ្នា​ថា កម្មវិធី​នេះ​បាន​បំផុស​ឲ្យ​យុវវ័យ​សម័យនេះ​ចេះ​ស្រលាញ់​មរតក​សំនៀង​ដើម ​និង​ជួយ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ច្រៀង​បាន​គ្រប់​ទម្រង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​បាន​ជួយ​ដុសខាត់​ពួកគេ​ឲ្យ​ក្លាយជា​តារាចម្រៀង​អាជីព​យ៉ាងពិត​ប្រាកដ ខណៈដែល​កម្មវិធី​នេះ​នឹង​បង្កើត​ឲ្យ​មាន​ប្រចាំឆ្នាំ ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ចម្រៀង​នាពេល​បច្ចុប្បន្ន​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×