Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​ទទួល​ការ​សរសើរ​ពី​អ្នកលេង​អ៊ិន​ធើ​ណេត ដោយសារ​តែ​សុខចិត្ត​ប្រគល់​កន្លែង​អង្គុយ​របស់ខ្លួន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ខណៈ​មនុស្ស​ធំ​មិន​មាន​ចិត្ត​ (វីដេអូ)

spot_img

​ក្មេងប្រុស​អាយុ​ប្រហែល ១៣​ឆ្នាំ កំពុង​ទទួល​បាន​ការ​សរសើរ​យ៉ាងខ្លាំង​ពី​អ្នកលេង​អ៊ិន​ធើ​ណេត ដោយសារតែ​រូបគេ បាន​ផ្តល់​កន្លែង​អង្គុយ​របស់ខ្លួន​នៅក្នុង​រថភ្លើង ទៅ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ខណៈ​ដែល​មនុស្ស​ធំ​ដែល​អង្គុយ​នៅ​ទល់មុខ​គេ ហាក់​គ្មាន​ចិត្ត​អី​បន្តិច​សោះ​។​

​អាកប្បកិរិយា​របស់​ក្មេង​ប្រុស​នោះ បាន​ធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធើ​ណេត​សម្តែង​ការសប្បាយចិត្ត ហើយ​ពួកគេ​គ្មាន​អ្វី​ក្រៅតែពី​ការកោតសរសើរ​នោះទេ ចំណែក​មនុស្ស​ធំ​ចំនួន ៣​នាក់​អង្គុយ​នៅ​ទល់មុខ​គ្នា បានត្រឹមតែ​សម្លឹងមើល ប៉ុន្តែ​មិន​មាន​ចិត្តថ្លើម​សោះ​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា​ស្ត្រី​ម្នាក់​បាន​ដើរ​ចូល​ក្នុង​រថភ្លើង​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​មិន​មាន​កៅ​​អី​អង្គុយ​ទំនេ​រសោះ រួច​គាត់​ក៏​មក​ឈរ និង​តោង​បង្កាន់ដៃ​។​

​បន្ទាប់​ពី​ឈរ​បាន​មួយសន្ទុះ បុរសៗ​ចំនួន ៣​នាក់​មិន​មាន​ប្រតិកម្ម​អ្វី​សោះ ដោយ​ពួកគេ​បាន ត្រឹមតែ​សម្លឹងមើល​ស្ត្រី​នោះ ប៉ុន្តែស្រាប់ តែ​ក្មេងប្រុស​តូច​ម្នាក់​នៅ​ក្បែរ​នោះ បាន​ក្រោក​ឡើង​ហើយ ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រូបនោះ អង្គុយ​កន្លែង​របស់​ខ្លួន រួច​គេ​ទៅ​ឈរ​ក្បែរ​នោះ​វិញ​។​

​ឃ្លីប​វីដេអូ របស់​ក្មេងប្រុស​ចិត្ត​ល្អ​នោះ ទទួល​បាន​ការ​ទស្សនៈ​ជិត ៣​លាន​នាក់​៕

​ប្រភព​៖ Trends Zilla

​សុភ័ក្ត្រ​

spot_img
×