Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្តែង​រុស្ស៊ី លះលែង​ភរិយា “​អាយុ​ស្មើ​ចៅ​” ព្រោះតែ​នាង​ពុំ​ព្រម​រួម​រ័ក្ស​… ខ្លាច​មាន​កូន !

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ប្រកាសថា តារា​សម្តែង​វ័យ ៨៧​ឆ្នាំ Ivan Krasko ទើប​លែងលះគ្នា​ជាមួយ​ភរិយា “​អាយុ​ស្មើ​ចៅ​” Natalia Krasko ។ គេ​ពិតជា​ងឿងឆ្ងល់ ព្រោះ​កាលពី​រៀបការ ៣​ឆ្នាំ​មុន​នេះ ពួកគេ​ទាំង​២​សុទ្ធតែ​អះអាងថា យល់ព្រម​រស់នៅ​ជាមួយគ្នា ដោយ​សារក្តីស្រឡាញ់ ។​

Ivan Krasko និង Natalia Krasko លែងលះ​គ្នា​ក្រោយ​រៀបការ​បាន ៣​ឆ្នាំ ។​

​កាលពី​ខែ កញ្ញា ឆ្នាំ ២០១៥ អ្នក​ទាំង ២ បាន​រៀបការ​ជាមួយគ្នា ទោះបី​មុន​នោះ​ពុំ​សូវ​មាន​អ្នកណា​ជឿ​ទេ ។ ទោះបី​គម្លាត​វ័យ “​ចៅ​-​តា​” តែ​ពួកគេ​អះអាងថា ពួកគេ​ពិតជា​ស្រឡាញ់គ្នា ។​

អ្នក​ទាំង​២​អះអាងថា ស្រឡាញ់​គ្នា​លុះ​…​ក្ស័យ ។​

​ប៉ុន្តែ ៣​ឆ្នាំក្រោយ​អ្វីៗ​ប្រែប្រួល​អស់ ហើយ​មូលហេតុ​នៃ​ការបែកបាក់​ក៏​ពិត​ជា​ពិបាក​ទទួលយក ។ តារា​សម្តែង Ivan Krasko ថា ភរិយា​ស្រស់​ស្អាត​របស់ខ្លួន​តែ​ងបដិសេធ ពុំ​ព្រម​រួម​ដំណេក ដោយ​ខ្លាច​មាន​កូន ។​

Natalia Krasko មិន​ព្រម​រួមភេទ ព្រោះ​ខ្លាច​មាន​កូន ។​

​នារី​វ័យក្មេង​ជា​ភរិយា​វិញ​អះអាងថា ៖ នាង​កើត​ក្នុង​ត្រកូល​អ្នកក្រីក្រ ហើយ​មិន​ចង់​មាន​កូន​ជាមួយ​ស្វាមី​វ័យ​ក្បែរ ៩០​ឆ្នាំ​នោះ​ឡើយ ព្រោះ​នាង​ខ្លាចក្រែង​មិនអាច​ចិញ្ចឹម​កូន​បាន ហើយ​កូន​នឹង​លំបាក​ដូច​ខ្លួន​ទៀត ។​

Ivan ទោះបីជា​ការសម្តែង​ល្បីល្បាញ តែ​ជីវភាព​បច្ចុប្បន្ន​ក៏​លំបាក ។ អ្នក​ទាំង​២ ក្រោយ​រៀបការ​ត្រូវ​រស់នៅ​ដោយ​សារ​ផ្ទះ​របស់​ក្មួយ​នា​រដ្ឋធានី​មូ​ស្គូ ។​

ថ្ងៃ​អាពាហ៍ពិពាហ៍​ដ៏​សុភមង្គល ។​

​ប៉ុន្តែ​មាន​ព័ត៌មាន​ខ្លះ​ថា Natalia Krasko មាន​សហា​ស្មន់​ជាមួយ​បុរស​ផ្សេង តែ​នាង​បាន​បដិសេធ ហើយ​ថា​មូលហេតុ​ព្រោះ​កុំឲ្យ​កូនវេទនា ដូច​ដែល​នាង​ពី​តូច ហើយ​បច្ចុប្បន្ន ក៏​ពុំ​មែន​មាន​បាន​ស្អី​ដែរ ព្រោះ​សូម្បី​ផ្ទះ​ជ្រក​១​ខ្នង​ក៏​ពុំ​មាន​ផង​នោះ ៕

​លី​សា​

spot_img
×