Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី ៖ រកឃើញ​ឃ្លាំង​ទ្រព្យ បុរាណ​តម្លៃ​រាប់​លាន​ដុល្លារ​

spot_img

​ក្រុម​កំណាយ​វត្ថុ​បុរាណ កំពុង​សិក្សា​ឃ្លាំង​ទ្រព្យ​មួយ​រួមមាន​បុរាណ​មួយ ភាគ​ខាងជើង​អ៊ីតាលី ។​

​តាម CNN កាក់​មាស​ទាំងនេះ មាន​តាំងពី​ចុង​សម័យកាល​ចក្រពត្តិ​រ៉ូ​ម៉ាំង ។ វា​ត្រូវ​បាន​គេ​លាក់ទុក​ក្នុង​ថ្ម​១ កប់​ក្រោម​ល្អាង​ក្រោម​ដី នៃ​រោង​មហោស្រព Cressoni នៅ Como ភាគ​ខាងជើង​ក្រុង Milan ប្រទេស​អ៊ីតាលី ។​

​កេស​ថ្មី ដែល​ផ្ទុក​កាក់​មាស​សម័យ​រ៉ូ​ម៉ាំង ក្រោម​រោង​មហោស្រព ។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​អ៊ីតាលី ថ្លែងថា ៖ “​មកទល់ពេលនេះ យើងខ្ញុំ​នៅ​ពុំ​ទាន់​ដឹង​សារៈសំខាន់​អំពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ពី​របស់​ដែល​យើង​កំណាយ​ឃើញ​នៅឡើយ​ទេ ។ ប៉ុន្តែ​តំបន់​នេះ​គឺ​ជាឃ្លាំង​ទ្រព្យ​មហាសាល​ចំពោះ​វិស័យ​បុរាណវិទ្យា​យើងខ្ញុំ ។ យើង​ទាំងអស់គ្នា​មាន​មោទនភាព​ណាស់​” ។​

​សមត្ថកិច្ច​ពុំ​បាន​បង្ហើប​ប្រាក់​ពី​តម្លៃ​នៃ​ឃ្លាំង​បុរាណវត្ថុ​នេះ​ទេ ។ ប៉ុន្តែ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​នេះ ប៉ាន់ស្មាន​វា​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ឯណោះ ។​

សម្បត្តិ​បុរាណ​មើល​កៀក មាន​តម្លៃ​រាប់​លាន​ដុល្លារ ។

​តាម​អ្នកជំនាញការ​រោង​មហោស្រព​នេះ បាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ ១៨០៧ ហើយ​ចុងក្រោយ​ត្រូវ​បិទទ្វារ​នៅ​ឆ្នាំ ១៩៩៧ ៕

​ចន្ទ្រា​

spot_img
×