Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតថាមិត្តស្រី​និយាយ​លេង «ប្រគល់​បេះ​ដូង​បង​មក បើ​មិន​ចង់​ឲ្យ​អូន​បែក» ក៏​ឆ្លើយ «Ok» យ៉ាង​លឿន លទ្ធផល ១​ផ្លែ​កាំបិត​ចំ​ទ្រូង​ពុំ​នឹក​ស្មាន!!

spot_img

​គូស្នេហ៍​មួយគូ​នៅក្នុង​ទីក្រុង Zhenjiang ប្រទេស​ចិន កាលពីពេល​ថ្មីៗ​នេះ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​មួយ ដោយសារតែ​បញ្ហា​តូច​មួយ ហើយ​វា​ក៏បាន​ក្លាយទៅជា​រឿង​ដ៏​អាក្រក់ ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខាង​ស្រី​ចង់តែ​បែកបាក់​ជាមួយ​មិត្ត​ប្រុស​របស់​នាង​យ៉ាងខ្លាំង ។ ប៉ុន្តែ ភ្លាមៗ​នោះ មិត្តស្រី​ឈ្មោះ Lau និយាយថា​៖ «​ប្រសិន​អ្នក​ចង់​មិន​ចង់​ឲ្យ​ខ្ញុំ​ចាកចេញ នោះ​អ្នក​ត្រូវតែ​ប្រគល់​បេះដូង​របស់​អ្នក​ឲ្យ​ខ្ញុំ​មក​» ។​

​ដោយ​ខាង​ប្រុស​គិតថា មិត្តស្រី​ខ្លួន​កំពុងនិយាយ​លេងសើច ហើយ​ប្រហែលជា​នាង​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​នាង​វិញ ពី​ការបែកបាក់​គ្នា ដូច្នេះ គាត់​ក៏​យល់ព្រម​តាម​សំណើរ​របស់​នាង​ភ្លាមៗ ។ មានអី រឿង​ដ៏​រន្ធត់​ពុំ​នឹកស្មាន​ក៏បាន​កើតឡើង​តែម្តង​! ដោយ​ពុំ​នៅ​ស្ទាក់ស្ទើរ​យូរ Lau បាន​ទាញ​កាំបិត​ចេញពី​កាបូប​របស់​នាង ហើយ​ចាក់​លិច​ទ្រូង​របស់​មិត្ត​ប្រុស​តែម្តង ។​

​ជា​លទ្ធផល មិត្ត​ប្រុស​នោះបាន​របួស​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​សួត​របស់គាត់​ត្រូវ​រង​ផ្លែកាំបិត​ចាក់​ដោត ។ សំណាង​ណាស់ គាត់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល ហើយ​ក្រុមគ្រូពេទ្យ​បាន​គ្រប់គ្រង​សង្គ្រោះ​គាត់ ។

​ក្រោយ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ប៉ូលីស​ឃាត់ខ្លួន Lau ដើម្បី​ស៊ើបអង្កេត ហើយ​ចាប់​ប្រកាន់​នាង​ពីបទ​បង្ក​ឲ្យ​មិត្ត​ប្រុស​របស់ខ្លួន​ឈឺចាប់​ដោយ​ការស្ម័គ្រចិត្ត ។​

​មិត្ត​ប្រុស​របស់ Lau ត្រូវបាន​គេ​រាយការណ៍​ថា កំពុងស្ថិត​ក្នុងស្ថានភាព​ស្ថិរភាព​ឥឡូវនេះ ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×