Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​នៃ​កង​កប៉ាល់​សមុទ្រ ស្រាប់តែ​ស្ថិតនៅ​វាល​ខ្សាច់​… រហោ​ស្ថាន​!? (វីដេអូ)

spot_img

​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ពិតជា​ស្រឡាំងកាំង ក្រោយ​ពេល​រក​ឃើញ​កង​កប៉ាល់​សមុទ្រ​ធំ​មួយ ស្ថិត​នៅ​កណ្តាលវាល​ខ្សាច់​នៅ Kazakhstan ។ ហេតុការណ៍​នេះ​បាន​ក្លាយជា​រឿង​ក្តៅគគុក​ភ្លាមៗ​ទាមទារ​ឲ្យមាន​ចម្លើយ ។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន Spunik របស់​រុស្ស៊ី រូបភាព​ថត​ដោយ​ផ្កាយរណប ដែល​ឃ្លាំមើល​ផែនទី Quickbird បាន​បង្ហាញ​នូវ​រូបភាព នា​តំបន់​អាស៊ី​កណ្តាល -​នាវា ៤​គ្រឿង​ធំៗ បាន “​ជាប់គាំង​” នៅលើ​វាល​ខ្សាច់​ល្វឹងល្វើយ ហើយ​តំបន់​សមុទ្រ​កៀក​បំផុត​ពី​ទីលាន​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ឯណោះ ។​

Dailystar ចុះផ្សាយ​ថា ៖ ដើម្បី​ឆ្លើយតប​នឹង​រឿងរ៉ាវ​អាថ៌កំបាំង​នេះ អ្នកស្រាវជ្រាវ​ផ្សងគ្រោះថ្នាក់​សញ្ជាតិ​កាណាដា George Kourounis និង​សហការី បាន​សម្រេចចិត្ត​ត្រួតពិនិត្យ​ហេតុការណ៍​ប្រវត្តិសាស្ត្រ​ឡើងវិញ បំណង​ស្វែងរក​តម្រុយ ។ ឯកសារ​តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​ត្រូវបាន​ប្រមូលផ្តុំ​សិក្សា ។​

​ចុង​ក្រោយ​ទើប​រកឃើញ​ថា កាលពី​សម័យ​សង្គ្រាមត្រជាក់​សមុទ្រ Aral គ្រប់​ដណ្តប់​ដល់​តំបន់​វាល​ខ្សាច់ Kazakhstan បច្ចុប្បន្ន​ឯណោះ ។ នាវា​ទាំងនោះ​ធ្លាប់​ស្ថិតនៅក្នុង​ទឹកសមុទ្រ ប៉ុន្តែ​នៅពេលដែល​តំបន់​នេះ​ត្រូវ​វាល​ខ្សាច់ “​ឈ្លានពាន​” ធ្វើឲ្យ​នាវា​ទាំងនោះ​ជាប់គាំង​លើ​វាល​ខ្សាច់​ពុំ​អាច​យក​ចេញ​បាន​គេ​ក៏​បោះបង់​វា​ចោល​ទៅ ។​!

​ចន្ទ្រា​

spot_img
×