Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាន​អវកាស​ស្រាវជ្រាវ​របស់ NASA ថត​បាន​សំឡេង​មនុស្ស​ភព​ដទៃ “​ជជែក​គ្នា​”? (វីដេអូ)

spot_img

​យាន្ត​អវកាស​ស្រាវជ្រាវ​មួយ​របស់ NASA ពេល​ហោះហើរ​ឆ្លងកាត់​ភព​ព្រហស្បតិ៍ ស្រាប់តែ​ថត​បាន​ស្នូរ​សំឡេង​ដ៏​ចម្លែក​អាច​ថា ជា​សំឡេង​របស់​មនុស្ស​ភព​ដទៃ “​សន្ទនា​គ្នា​” ។​

​តាម Daily Star ស្នូរ​សំឡេង​អាថ៌កំបាំង​នេះ ថត​បាន​ពេល​យានអវកាស​ស្រាវជ្រាវ Cassini បាន​ហោះហើរ​ជុំវិញ​ភព​ព្រហស្បតិ៍​ជា​លើកដំបូង​នៅ​ឆ្នាំ ២០០៤ ។ យានអវកាស​នេះ ថត​បាន​ខ្សែអាត់​សំឡេង​ជាច្រើន​តាមរយៈ​រលក​វិទ្យុ​អាថ៌កំបាំង ។​

​គណនី Youtube ថ្មីៗ​នេះ​គណនី​មួយ​បាន​បង្ហោះ​ខណៈពេល​នៃ​ស្នូរ​សំឡេង​នេះ ។ អំឡុងពេល​នោះ NASA ប្រាប់ថា សំឡេង​នេះ​ចម្លែក​ណាស់ ហើយ​គេ “​ពុំ​ដឹង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ជាមួយ​វា​”​ទេ ។​

​ការលើក​ឡើង​ខ្លះ​ថា នេះ​ជា​សណ្ឋាន​រស់នៅ​ភព​ដទៃ​ទាក់ទង​គ្នា​ក្នុង​លំហ ហើយ​តាមពិតទៅ​យានអវកាស​នេះ​ធ្លាប់​ឮ​ស្នូរ “​សំឡេង​” បែប​នេះ​តាំងពី ២​ឆ្នាំ មុនពេល​ចូល​ដល់​តារាវិថី នៃ​ភព​ព្រហស្បតិ៍​ម្លេះ ។​

NASA ធ្លាប់​ឲ្យ​យានអវ​កាសស្រាវជ្រាវ Cassini សិក្សា​ពី​ភព​ព្រហស្បតិ៍​តាំងពី​ឆ្នាំ ២០១៤ ។​

​នៅ​អំឡុង​ពេល​ហោះហើរ​ជុំវិញ​ភព​ព្រហស្បតិ៍ យាន​អវកាស Cassini ក៏​បាន​ស្រាវជ្រា​ព្រះចន្ទ Titan -​កន្លែង​ដែល​គេ​ប៉ាន់ស្មាន​ថា មាន​ភ្នំភ្លើង និង​ទឹក -​អង្គធាតុ​សំខាន់​ចាំបាច់​សម្រាប់​សភាវៈ​មានជីវិត ។​

​យាន​អវកាស Cassini បាន​បញ្ចប់​បេសកកម្ម​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០១៧ ។ ហើយ​អង្គការ NASA បាន​បញ្ជា​ឲ្យ​វា​បុក​ធំ​ផ្ទៃ​នៃ​ភព​ព្រហស្បតិ៍ ដើម្បី​ធ្វើ “​អត្តឃាត​” ៕

​ចន្ទ្រា​

spot_img
×