Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ជួប​បញ្ហា​ស្មុគស្មាញ​មួយចំនួន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ពុំ​ជួ​បាក​លំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង ប្រយ័ត្ន​មាន​បញ្ហា​សុខភាព ។ លុយកាក់ ល្អ ត្រូវបាន​ចាស់ទុំ​ក្នុង​គ្រួសារ​ជ្រោមជ្រែង​ឧបត្ថម្ភ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ដាក់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ហួស​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ គួរ​ស្វែងយល់ឲ្យ​ល្អិនល្អន់​មុន​ពេល​បញ្ចេ​ញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានការ​ខ្វែងយោបល់​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​ដ៏​សម្រប ។ មនោសញ្ចេតនា កើត​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ​បំផុត ។ លុយកាក់ ធូរធារ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ចំណូល​កើនឡើង​ជា​ប្រចាំ ។ មនោសញ្ចេតនា រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ធ្វើឲ្យ​អ្នក​តប់ប្រមល់​ក្នុងចិត្ត ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ដែល​អា​ច​ប្រឈម​នឹង​ការដាក់ពិន័យ ។ លុយកាក់ ថ្ងៃ​នេះ​មិន​អំណោយផល​ល្អ សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​សម្រេចបាន​ជោគជ័យ​ខ្ពស់ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បង្ការ​កុំឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

spot_img
×