Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ មាន​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស​A ចំនួន​៣​រូប​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា លោក កែវ ឡាយ មានប្រសាសន៍ថា ខេត្ត​នេះ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស​A មាន​ចំនួន​៣​នាក់ រួមមាន​៖ ឈ្មោះ វ៉ាន់ គឹម​ចាយ ភេទ​ស្រី មកពី​វិទ្យាល័យ​ហ៊ុនសែន​វាលរេញ​។ ឈ្មោះ លី ជូ​ប៉រ ភេទ​ស្រី មកពី​វិទ្យាល័យ​ក្រុងព្រះសីហនុ និង ឈ្មោះ​ហុក ស៊ុយ​ពាំង ភេទ​ប្រុស មកពី​វិទ្យា​ល​យ័​ក្រុងព្រះសីហនុ​។​

​តាម​របាយការណ៍​ពី លោក កែវ ឡាយ​ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា លទ្ធ​ផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ មាន​បេក្ខជន ប្រឡង​ជាប់​សរុប​ចំនួន ១២៧៤​នាក់​ស្មើ​៧៦,៣៣%​។ ក្នុងនោះ​និទ្ទេស​A ចំនួន​៣​នាក់ ស្រី​២​នាក់ និទ្ទេស​B ចំនួន​៣២​នាក់ ស្រី​២០​នាក់ និទ្ទេស​C ចំនួន​១០៧​នាក់​ស្រី​៥៨​នាក់ និទ្ទេស​D ចំនួន​២៦៧​នាក់ ស្រី​១៤២​នាក់ និង និទ្ទេស​E ចំនួន​៨៦៥​នាក់​ស្រី​៤០៥​នាក់​។​

​លោក កែវ ឡាយ បន្តថា សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​A ទាំង​៣​រូប ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​រដ្ឋបាលខេត្ត នឹង​ឧបត្ថម្ភ​លើកទឹកចិត្ត​ម៉ូតូ​ម្នាក់​១​គ្រឿង​៕ ដោយ​៖ ដែន សីមា​

spot_img
×