Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចោទប្រកាន់​ប្រធានាធិបតី Syria ថា​បានអនុម័ត​ការវាយលុក​ដោយសារ​ធាតុ​គីមី​ធ្វើឱ្យ​ប្រទេស​នេះ​លំបាក​ចៀស​ផុតពី​សោកនាដកម្ម​ក្នុង​ថ្លុកឈាម​

spot_img

​ប្រធានាធិបតី Syria Bashar al-Assad ត្រូវបាន​ចោទប្រកាន់ថា​បានអនុម័ត​ការវាយលុក​ដោយ​ប្រើ​ឧស្ម័ន​ពុល​ទៅក្នុង​ខេត្ត​Idlib ដែលជា​កំពែង​ចុងក្រោយ​របស់​ក្រុម បះបោរ​។​

Idlib​កំពែង​ចុងក្រោយ​របស់​ភាគី​បះបោរ​នៅ​Syria

​កាសែត​Wall Street Journal ដែល​ដកស្រង់​សម្ដី​របស់​មន្ត្រី​អាមេរិក​ឱ្យដឹង​ព័ត៌មាន​ខាងលើ​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​។​កាសែត​នេះ​សរសេរថា សម្ពាធ​អន្តរជាតិ​ពុំមាន​ឥទ្ធិពល​ច្រើន​ចំពោះ​ប្រធានាធិបតី​Bashar al-Assad ដែល​ត្រូវបាន​រុស្ស៊ី​និង​អ៊ីរ៉ង់​ធ្វើជា​ខ្នងបង្អែក​។ តាម​នោះ លោក​Bashar al-Assad បាន​យល់ព្រម​ប្រើប្រាស់​ឧស្ម័ន clo ។​

​ព័ត៌មាន​នេះ​បានលើកឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Donald Trump ព្រមាន​លោក​Assad និង​សម្ព័ន្ធមិត្ត​កុំឱ្យ​ផ្សងព្រេង​ធ្វើការ​វាយលុក​ចូល​Idlib ហើយ​លោក​ហៅថា​ការវាយលុក​គីមី​ណាមួយ​ក៏ដោយ​សុទ្ធសឹង​ជា​កំហុសឆ្គង​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​។​

​បណ្ដា​មន្ដ្រី​របស់ UN ជឿថា ការវាយប្រហារ​នៅ​ខេត្ត​Idlib នឹង​បង្កឱ្យមាន​រលក​នៃ​ការ​ភៀសខ្លួន​របស់​មនុស្ស​៨០០.០០០​នាក់​ក៏ដូចជា​រារាំង​មិនឱ្យ​ជនភៀសខ្លួន​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​។ អាមេរិក បារាំង ហើយ​ថ្មីៗ​នេះ​គឺ​អាល្លឺម៉ង់​បាន​ព្រមាន​ថា ប្រសិនបើ​Syria ហ៊ាន​ប្រើ​សារធាតុ​គីមី នោះ​ពួកគេ​នឹង​បើក​ការវាយប្រហារ​ភ្លាម​។​

​ក្នុង​បរិបទ​ផ្ទុយគ្នា​មួយ​ផ្សេង ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ Recep Tayyip Erdogan កាលពី​ថ្ងៃទី​៧​កញ្ញា​ក្នុងជំនួប​ត្រីភាគី​ជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ី​បាន​អំពាវនាវ​ដល់​បណ្ដា​ដៃ​គូទ​ទួ​យ​យក​បទ​ឈប់​បាញ់​មួយ​ដើម្បី​ទប់ស្កាត់​ថ្លុកឈាម​នៅ​Idlib ។ ប៉ុន្ដែ​ប្រធានាធិបតី Vladimir Putin បាន​អំពាវនាវ​ទាមទារ​ត្រូវ​កម្ចាត់​ចោល​ទាំងស្រុង​ពួក​ភេរ​វករ​នៅ​Syria​។​ចំណែក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​លើកឡើងថា «​គួរ​កម្ចាត់​ភេរវកម្ម​នៅ​Idlib​។​

​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​បាន​ចាត់​រថក្រោះ​យ៉ាងតិច​៣០០​គ្រឿង​ឆ្ពោះ​សំដៅទៅ​ខេត្ត​Idlib ដែល​ជាប់​ព្រំដែន​ជាមួយ​ខ្លួន ដើម្បី​ទប់ស្កាត់​រលក​ជនភៀសខ្លួន​ដែល​នឹង​សម្រុកចូល​ប្រទេស​របស់ខ្លួន​៕
​សូ​យ​ន​

spot_img
×