Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អាច​បាន​រើរុះ​រោងចក្រ​ដំឡើង​កាំជ្រួច​អន្តរទ្វីប​(ICBM)

spot_img

រូបភាព​ផ្កាយរ​បណ​ប​បង្ហាញឱ្យឃើញថា​កូរ៉េខាងជើង​ហាក់ដូចជា​បាន​បំផ្លាញ​មូលដ្ឋាន​ផលិត​ICBM សំខាន់បំផុត​នៅក្បែរ រដ្ឋធានី​ព្យុងយ៉ាង​ជិត​មួយខែ​កន្លងមក​។​

​រោងចក្រ​ដំឡើង​ICBM នៅ​Pyongsong កាលពី​ថ្ងៃទី​១៧​ខែសីហា និង​រូបភាព​ថ្មី​នេះ​នៅ​ថ្ងៃទី​៥​ខែកញ្ញា​

​កាសែត​Choson Ilbo របស់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១០​កញ្ញា​ម្សិលមិញ​នេះ​បានប្រកាស​នូវ​របាយការណ៍​ស្ដីពី​ស្ថានការណ៍​រោងចក្រ​ដំឡើង​កាំជ្រួច​ICBM ស្ថិតនៅ​ប្រជុំជន​Pyongsong ភាគ​ពាយ័ព្យ​រដ្ឋធានី​ព្យុងយ៉ាង កូរ៉េខាងជើង​។ កូរ៉េខាងជើង​ហាក់ដូច​ជា​សម្រេចបាន​រួចរាល់​នូវ​ដំណើរការ​រើរុះ​មូលដ្ឋាន សំដៅ​បង្ហាញ​ពី​ការជំរុញ​កិច្ច​អនុវត្តន៍​ប្រការ​រំសាយ​នុយក្លេអ៊ែរ​។​

​រូបភាព​ថត​ពី​ផ្កាយរណប​ថ្ងៃទី​១៧​ខែសីហា​និង​ថៃ្ង​ទី​៥​ខែកញ្ញា បង្ហាញឱ្យឃើញ​មាន​ក្រណាត់​តង់​ជាច្រើន​បាន​ពង្រាយ​លើ​ផ្ទៃដី ហើយ​គេ​ក៏​ពុំ​ឃើញ​មាន​ស្រមោល​អគារ​ខ្ពស់​នៅក្បែរនោះ មានន័យថា​ក្រុង​ព្យុងយ៉ាង​បាន​បំផ្លាញចោល​សំណង់​នៅ​តំបន់​នេះ​។​

មេដឹកនាំ​កូរ៉េខាងជើង​ត្រួតពិនិត្យ​កាំជ្រួច​ICBM Hwasong-15 នៅ​រោងចក្រ​Pyongsong

​មជ្ឈដ្ឋាន​អ្នកវិភាគ​លើកឡើងថា តាមរយៈ​កាត់បន្ថយ​ប្រព័ន្ធ​ផលិត​កាំជ្រួច​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ មេដឹកនាំ​Kim ហាក់​ចង់​ផ្ញើ​សារ​ឱ្យ​ប្រធានាធិបតី​Donald Trump​ជឿថា​ក្រុង​ព្យុងយ៉ាង​ពិតជា​បាន​ប្រឹងប្រែង​អនុវត្តន៍​កិច្ចសន្យា​រំសាយ​នុយក្លេអ៊ែរ​រ​ប់​ខ្លួន​ហើយ​ចង់ឱ្យមាន​ការចាប់ផ្ដើម​កិច្ចចរចា​ដែល​បច្ចុប្ន​ន្ន​កំពុង​កកស្ទះ​បន្ដទៀត​៕

​លី​សា​

spot_img
×