Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO​ប្រកាស​បញ្ជី​បណ្ដា​ប្រទេស​ដែល​ខ្ជិលច្រអូស​ក្នុងការ​ធ្វើ​ចលនា​បំផុត​ពិភពលោក ខណៈពេល​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ប្រទេស​សកម្ម​

spot_img

​ការ​ខ្ជិលច្រអូស​នេះ​គឺ​ទាក់ទង​ដល់​ចលនា ព្រោះ​វា​បង្ក​នូវ​ផលវិបាក​ច្រើន​ចំពោះ​មនុស្ស​ម្នាក់ៗ​។

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) (​ប្រកាស​ផ្សាយ​ឱ្យឃើញ​នូវ​បញ្ជី​បណ្ដា​ប្រទេស​កម្ជិល​បំផុត​ពិភពលោក ។សូមកុំ​យល់ច្រឡំ​! «ខ្ជិល» ពុំមែន​ជាការ​កម្ជិល​ពលកម្ម​នោះទេ តែជា​ភាព​ខ្ជិលច្រអូស​ក្នុងការ​ធ្វើ​ចលនា​ទាក់ទង​ដល់​បញ្ហា​សុខភាព​មនុស្ស​។​

​ជាក់​ស្ដែ​ងតាម​ស្ដង់ដារ​របស់​WHO នោះមនុស្ស​ម្នាក់ៗ​ក្នុង​មួយ​សប្ដាហ៍​តម្រូវឱ្យមាន​ការធ្វើ​ចលនា​ខ្លាំង​យ៉ាងតិច​៧៥​នាទី ឬ​ចលនា​កម្រិត​មធ្យម​១៥០​នាទី​។ ។​

​មូលដ្ឋាន​នេះ​គេ​បានធ្វើការ​តាមដាន​កម្រិត​ចលនា​របស់​មនុស្ស​១​លាន​៦​សែន​នា​ក់​នៅ​ប្រទេស​ចំនួន​១៦៨ ហើយ​ប្រមូលផ្ដុំ​ទិន្នន័យ​តាំងពី​ឆ្នាំ២០១៦​មក លទ្ធផល​បង្ហាញថា ប្រទេស​ដែល​ខ្ជិល​ចលនា​ដើម្បី​សុខភាព​បំផុត​ក្នុងចំណោម​១០​ប្រទេស​នាំមុខ​រួមមាន (​គិត​តាម​សមាមាត្រ​អ្នកធ្វើ​ចលនា​មិន​គ្រប់គ្រាន់ៈ Brazil: 47%,Costa Rica: 46,1%, Cyprus: 44,4%, Suriname: 44,4%, Colombia: 44%, កោះ Marshall: 43,5%​។​

​ចលនា​តិច​នឹង​បណ្ដាលឱ្យមាន​ផលវិបាក​ច្រើន​

​ពិតណាស់ មាន​ប្រទេស​ដែល​ខ្ជិល​ចលនា​បំផុត​នោះ ក៏មាន​ប្រទេស​ដែល​និយម​ធ្វើ​ចលនា​ច្រើន ហើយ​នៅ​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​២​ស្ថិតក្នុង​ចំណោម​ប្រទេស​ឧស្សាហ៍​ធ្វើ​ចលនា​​គឺ​កម្ពុជា​និង​ភូមា​។​

​ខាងក្រោម​គឺជា​សមាមាត្រ​នៃ​ប្រទេស​ទាំង​១០
Uganda: 5,5%, Mozambique: 5,6%, Lesotho: 6,3%, Tanzania: 6,5%, Niue: 6,9%, Vanuatu: 8%, Togo: 9,8%, Cambodia: 10,5%, Myanmar: 10,7%, Tokelau: 11,1%​។​

លទ្ធផល​នេះ​មាន​អត្ថន័យ​អ្វី​ដែរ​


​តាមរយៈ​តួលេខ​នេះ​បង្ហាញឱ្យឃើញថា ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ច្រើនតែ​ខ្ជិលច្រអូស​ក្នុងការ​ធ្វើ​ចលនា​ដើម្បី​សុខភាព ហើយ​មនុស្ស​ស្រី​ច្រើន​មាន​សកម្ម​ភាព​ចលនា​តិច​ជា​មនុស្ស​ប្រុស​៕
​លី​សា​

spot_img
×