Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​-ជប៉ុន អនុម័ត​កិ​ច្ចសហការ​លើ​គម្រោងការណ៍​សេដ្ឋកិច្ច​រួម​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ប្រជុំ​កោះ Kuril​ រវាង​ប្រទេស​ទាង​ពីរ​

spot_img

នៅ​ថ្ងៃទី​១០​ខែកញ្ញា ក្នុ​ង​​​វេទិកា​សេដ្ឋកិច្ចភាគ​បូព៌ា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​Vladivostok រុស្ស៊ី​ នាយករដ្ឋមន្រ្ដីជប៉ុន Abe និងប្រ​ធានាធិបតី​​​រុស៊្សី Vladimir Putin បានអនុម័ត​លំអិត​អំពី​សកម្មភាព​សេដ្ឋកិច្ច​រួម​លើ​ប្រជុំ​កោះ​ជម្លោះ​ដែល រុស្ស៊ី​ហៅថា​Kuril​ ខាង​ត្បូង ហើយ​ជ​ប៉ុ​នហៅថា​ដែនដី​ភាគ​ខាងជើង​។​

ប្រ​ធានាធិបតី​​​ Vladimir Putin និង​នាយក​រដ្ឋ​ម​ន្រ្ដី​ជប៉ុនShinzo Abe ​ក្នុងជំនួប​ថ្ងៃ​ទី​១០​ខែកញ្ញា​ម្សិលមិញ​នេះ​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ នាយក​រដ្ឋ​​មន្រ្ដី​ Abeឱ្យ​ដឹង ភាគី​ទាំងសងខាង​បាន​​​ប្រើប្រាស់​បណ្ដា​វិធានការ​ដើម្បី​អនុវត្ត​ន៍សកម្មភាព​សេដ្ឋកិច្ច​រួម​លើ​ប្រជុំ​កោះ​ជម្លោះ​។ គ្រោងការណ៍​នេះ​មាន​វិស័យ​ចំនួន​៥​គឺ នេសាទ ទេស​ច​រណ៍​ ថាម​ពល​ស្រាល​និង​ខ្យល់ ជ​ព្រមទាំង​ការកម្ទេច​កាកសំណល់​សំរាម​។​

​តាម​គម្រោង ​ភាគី​ទាំងសងខាង​នឹង​ចាត់​ឱ្យ​បណ្ដា​ក្រុមហ៊ុន​មកកាន់​ប្រជុំ​កោះ​នេះ​ដើម្បី​ចាប់ផ្តើម​អនុ​វត្តន៍គ្រោ​ងការ​ណ៍ដែ​ល​បានអនុម័ត​។​

​គួរ​កត់ស​ម្គាល់ថា ​ជញ្ជីង​ពា​ណិ​ជ្ជកម្ម​រវាង​រុ​ស៊្សី​និង​ជប៉ុន​ក្នុង​ឆ្នាំ​២០១៧​ អនុវត្តន៍​បាន​១៨,២៦១​ពាន់​លាន​ដុ​ល្លារ​ ​ហើយ​ក្នុង​៦​ខែ​ដើមឆ្នាំ​១០១៨ បាន​កើនឡើង​២០​ភាគរយ​៕
​លី​សា​

spot_img
×