Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការរង​នគរបាល​ស្រុក​ក្រគរ ត្រូវ​រថយន្ត​ដឹកទំនិញ​បុក​ស្លាប់ ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​

spot_img

​ពោធិ៍សាត់​ ៖ លោក​វរសេនីយ៍ត្រី សាញ់ សាន់ អធិការរង​នគរបាល​ស្រុក​ក្រគរ ដែល​មាន​ប្រជាប្រិយភាព បាន​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បើក​បុក​ពេល​កំពុង​ជិះ​ម៉ូតូ ដែល​គ្រោះថ្នាក់​នេះ កាលពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ នៅតាម​ដងផ្លូវ ពេល​លោក​បាន​បញ្ចប់​ការងារ​ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ​។​

​លោក​វរសេនីយ៍ត្រី ត្រូវ​រថយន្ត​ប្រភេទ​ដឹកទំនិញ បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង ។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​សម្តែង​ការសោកស្តាយ ដែល​បាត់បង់​នូវ​មន្ត្រី​នគរបាល​ម្នាក់ ដែល​តែងតែ​ចុះជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​ខ្លាច​នឿយហត់ ។

​មន្ត្រី​នគរបាល​ស្រុក​ក្រគរ សូម​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព​លោក សាញ់ សាន់ ដែល​ជូ​ប​គ្រោះថ្នាក់​ចរាចរ​នៅ​ល្ងាច​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨​នេះ​ផង​។ លោក​ជា​មន្ត្រីប៉ូលិស នៅ​អធិការ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ចេះដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×