Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ថៃ​ឱ្យ​នាំ​ត្រឡប់containers«​ខ្មោច​»ជាង​២០០០

spot_img

​សម​ត្ថកិច្ច​ថៃឱ្យ​ដឹងថា ​គេ​នឹ​ងនាំ​ត្រឡប់​ទៅកាន់​ប្រទេស​នាំចូល​container ​ខ្មោច​ចំនួន​ជាង​២០០០​ត្រូវបាន​ដឹក​ចូលដល់​ប្រទេស​នេះ តែ​គ្មានអ្នកទទួល​ ត្រូវ​រក្សាទុក​នៅតាម​កំពង់ផែ​។​

container សំ​រា​មឧស្សា​ហ​កម្ម«​ខ្មោច​» នឹងត្រូវ​បាន​នាំ​ត្រឡប់​ទៅកាន់​កន្លែង​នាំចេញ​វិញ​។​

​​បណ្ដា​container ដែល​ក្នុង​នោះ​ភាគច្រើន​គឺជា​សំណល់ឧស្សាហកម្ម​សំរាម​កៃច្នៃ​អេឡិចត្រូនិក​នាំចូល​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់​សម្រាប់​ផ្គត់​ផ្គង់​​ដល់​រោងចក្រ​កែច្នៃ​ដែល​បង្កើតឡើង​ដោយ​វិនិយោគិន​បរទេស​។​ប៉ុន្ដែ​គ្មានក្រុម​​ហ៊ុន​ឬ​បុគ្គល​ណាប​ញ្ជាក់ថា​​គេ​ជា​ម្ចា​ស់​ ហើយ​ម​កទ​ទួ​ល​យក​containersទាំង​នោះ​។​

​រដ្ឋ​ម​ន្រ្ដីបរិ​ស្ថា​ននិងធន​ធានជា​តិ​ថៃ ​Surasak Karnjanarat និយាយថា container ទាំង​នេះ​មិនអាច​អនុ​ញ្ញា​តឱ្យ​នាំចូល​ក្នុងប្រទេស​ថៃបាន​ឡើ​យ ​ព្រោះ​កាកសំណល់​សម្រាប់​កែ​ច្នៃឡើង​វិញ​វា​ច្រើន​ហួស​ព្រំដែន ហេតុនេះ​ត្រូវតែ​នាំ​បក​ត្រឡប់​ទៅកាន់​ប្រទេស​នាំចេញ​វិ​ញ។ ​លោក​Surasak ឱ្យ​ដឹង​បន្ថែ​មថា បណ្ដា​ក្រុម​ហ៊ុនដឹកជញ្ជូន​បាន​យល់ព្រម​ដឹក​ត្រឡប់​ទៅ​សាមី​ម្ចា​ស់​ដែល​វាបាន​ជួល​ពួកគេ​ដឹកជញ្ជូ​ន​មកកាន់​ប្រទេស​ថៃ​។​

​គួររំលឹកថា ​រដ្ឋា​ភិបាលថៃ​បានសម្រេច​កាត់បន្ថយ​ការ​នាំចូល​សំណល់​ឧ​ស្សា​ហក​ម្ម​ប្រើឱ្យ​វិស័យ​កែច្នៃ​ឡើង​វិញ​បន្ទាប់​ពី​កើត​មានការប្រឆាំង​យ៉ាង​ខ្លាំង​​ក្លា ​ព្រោះវា​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់​បរិស្ថាន​និង​សុខភាព​របស់​ប្រជាជន​។ សកម្មជន​បរិ​ស្ថាន​ក៏បាន​ព្រមាន​ថា ថៃ​នឹង​ក្លាយជា​ធុងសំរាម​រប​ស់ពិភពលោក​ ​ប្រសិនបើ​បន្ដ​អនុវត្ត​ន៍គោ​លន​យោ​បាយ​អនុ​ញ្ញា្​ត​ឱ្យនាំចូល​កាក​សំណ​ល់ឧស្សាហ​កម្ម​យកមក​កែ​ច្នៃ​នោះ​។

​គួរ​រម្លឹក​ថា​ ​ក្រោយពេល​ប្រទេស​ចិន​ហា​មឃា​ត់​ការ​នាំចូល​កាក​សំណ​ល់ឧស្សាហកម្មប្លា​ស្ទីក​និង​អេ​ឡិចត្រូ​និកពី​ឆ្នាំ​២០១៦​មក ប្រទេស​ថៃ​បាន​លេចធ្លោ​ក្នុងនាម​ជា​អ្ន​កបន្តវេន​៕
​សូ​យ​ន​

spot_img
×