Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុវជន​ម្នាក់​ទៅ​ហែល​ទឹក​លេង បណ្តាល​ឲ្យ​លង់​ស្លាប់​

spot_img

​ខេត្ត​កំពង់ចាម​ ៖ យុវជន​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ហែល​ទឹក​លេង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១៥និង១៥​នាទី នៅ​ចំណុច​ស្ពានដែក ស្ថិតនៅ​ភូមិ​កោះ​ប្រាក់​លើ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

​សមត្ថកិច្ច​យើង​បាន​ទទួលបាន​ព័ត៌មាន​ពី ឈ្មោះ ផេង បូរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដំបង​ដែក ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ថា​មាន​ឈ្មោះ យ៉ាវ គង់​អ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ត្រូវជា​មិត្តភក្តិ​របស់​ខ្លួន បាន​លង់ទឹក​ហើយ​បាត់ នៅ​ចំណុច​ខាងលើ​។

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា យុវជន​ដែល​ស្លាប់ ដោយសារ​មូលហេតុ នាំគ្នា​ទៅ​ហែល​ទឹក​លេង​នៅ​ទីនោះ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កោះ​ទន្ទឹម ចុះ​ធ្វើ​ការរុករក​ហើយ​បាន​
​ឃើញ​សាកសព ជនរងគ្រោះ​នៅ​ក្បែរ​នោះ ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ ។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ សមត្ថកិច្ច​យើង​បាន​ប្រគល់ជូន ក្រុមគ្រួសារ នៃ​សព​យក​ទៅ​ធ្វើបុណ្យ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×