Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០​កញ្ញា​ស្លាប់​៥​នាក់ របួស​៦​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក បណ្តាលឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់ ៥​នាក់ របួសស្រាល ១​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៥​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​គោយន្ត ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​២​នាក់​), ប្រជែង ៣​លើក​(​ស្លាប់​២​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក និង​កត្តា​យាន ១​លើក ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៦​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៥​លើក និង​រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, តាកែវ ១​លើក ស្លាប់​១​នាក់​, ពោធិ៍សាត់ ១​លើក ស្លាប់​១​នាក់​, កំពត ២​លើក ស្លាប់​១​នាក់ និង​ភ្នំពេញ ៣​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១០​ថ្ងៃ គឺ​ថ្ងៃ​ទី​១-១០ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៥​នាក់ របួស​សរុប ១១៣​នាក់ របួសធ្ងន់ ៨១​នាក់ របួសស្រាល ៣២​នាក់ ៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×